Mosapride citrate hydrate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈទាក់ទងនឹងប្រដាប់រំលាយអាហារដែលកើតមាននៅក្នុងជំងឺរលាកក្រពះរ៉ាំរ៉ៃ (ក្រហាយទ្រូង ចង់ក្អួត ក្អួត)
- ប្រើជាជំនួយនៅពេលប្រើប្រាស់ឱសថលេបដើម្បីលាងសម្អាតពោះវៀន នៅមុនពេលថតកាំរស្មីXដោយចាក់បញ្ចូលសារធាតុបារ៉្យូមតាមពោះវៀន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីព្យាបាលអាការៈទាក់ទងនឹងប្រដាប់រំលាយអាហារដែលកើតមាននៅក្នុងជំងឺរលាកក្រពះរ៉ាំរ៉ៃ (ក្រហាយទ្រូង ចង់ក្អួត ក្អួត):
មនុស្សពេញវ័យ:លេប1ថ្ងៃ15mg បែងចែកជា3ដងក្នុង1ថ្ងៃ មុនឬក្រោយបរិភោគអាហារ។
・ករណីប្រើជាជំនួយនៅពេលប្រើប្រាស់ឱសថលេបដើម្បីលាងសម្អាតពោះវៀន នៅមុនពេលថតកាំរស្មីXដោយចាក់បញ្ចូលសារធាតុបារ៉្យូមតាមពោះវៀន:
មនុស្សពេញវ័យ:នៅពេលចាប់ផ្ដើមប្រើឱសថលេបដើម្បីលាងសម្អាតពោះវៀន ប្រើឱសថMosapride citrate 20mg ដោយពិសារជាមួយឱសថលាងសម្អាតពោះវៀន(ប្រហែល180mL)នោះតែម្ដង។ ក្រោយពេលលេបឱសថលាងសម្អាតពោះវៀនរួចរាល់ហើយ ត្រូវប្រើឱសថMosapride citrate 20mgទៀតដោយពិសារជាមួយទឹកបន្តិច។
-
ផលរំខាន
ផលរំខានរួមមាន រាករូសឬទល់លាមក ស្ងួតក ឈឺពោះ អស់កម្លាំង ឡើងកន្ទួលក្រហម កន្ទាលត្រអាក ចង់ក្អួត ហើមពោះ ឈឺក្បាល។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង រលាកថ្លើម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងសកម្មភាពសារធាតុAcetylcholine (Atropine sulfate hydrate, Scopolamine butylbromide, Tiquizium bromide, Timepidium bromide hydrate ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថMosaprideថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួល5-HT4 នៃសារធាតុសេរ៉ូតូនីន(Serotonin)ដែលស្ថិតនៅតាមប្រដាប់រំលាយអាហារ ធ្វើអោយការបញ្ចេញសារធាតុអាសេទីលកូលីន(Acetylcholine)កើនឡើង ដើម្បីជម្រុញចលនានៃប្រដាប់រំលាយអាហារទាំងផ្នែកខាងលើនិងផ្នែកខាងក្រោម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp