Morphine sulfate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ខ្លាំងដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពវែង>

      មនុស្សពេញវ័យ:លេបក្នុងកម្រិត1ថ្ងៃ20~120mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ នៅលើកដំបូងគួរប្រើក្នុងកម្រិត10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាផ្នែកប្រព័ន្ធដំណកដង្ហើមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានអាការៈហឺត (Bronchial asthma)។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងបន្តពីជំងឺសួតរ៉ាំរ៉ៃ។

      ・អ្នកដែលកំពុងមានអាការៈកន្ត្រាក់សាច់ដុំ (រោគសញ្ញាប្រកាច់លក្ខណៈអូសបន្លាយ(Status epilepticus), អាការៈតេតាណូស, អាការៈពុលឱសថStrychnine)។

      ・អ្នកដែលមានអាការៈពុលជាតិអាល់កុលលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទOpium alkaloids។

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានអាការៈរាករូសបណ្ដាលមកពីបាក់តេរី។

    • ផលរំខាន

      ផលរំខានរួមមាន ទល់លាមក ងងុយគេង ចង់ក្អួត ក្អួត រមាស់ស្បែក ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - មិនអាចបញ្ឈប់ការប្រើប្រាស់ឱសថបាន (រោគសញ្ញាញៀនឱសថ)

      - ដកដង្ហើមខ្លីនិងលឿន ពិបាកដកដង្ហើម (ប៉ះពាល់ប្រព័ន្ធដំណកដង្ហើម)

      - ពិបាកផ្ដុំអារម្មណ៍គិត មិនស្គាល់ពេលវេលាឬទីកន្លែង រវើរវាយ (អាការៈវង្វេងវង្វាន់ ភ្លេចភ្លាំង)

      - ឈឺទ្រូង ដង្ហក់ ហើមបំពង់ក (ទងសួតកន្ត្រាក់ ជំងឺAtelectasis ជាដើម)

      - បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ឈឺពោះ (ស្ពឹកពោះវៀនធំ ជំងឺToxic megacolon)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធសរសៃប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazines, ឱសថប្រភេទBenzodiazepines, ឱសថប្រភេទBarbiturates ជាដើម), ឱសថសណ្ដំលក្ខណៈស្រូប, ឱសថប្រភេទMAO inhibiotrs, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressant, ឱសថប្រភេទβ- blockers, គ្រឿងស្រវឹង - អាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើម, សម្ពាធឈាមចុះទាប, វិលមុខ, ស្ងួតក បាត់បង់ស្មារតី។ល។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមកើនឡើង។

      ・ឱសថដែលមានសកម្មភាពប្រឆាំងអាសេទីលកូលីន - អាចធ្វើអោយកើតមានអាការៈទល់លាមកនិងអាចឈានដល់អាការៈស្ពឹកពោះវៀន។

      ・ឱសថZidovudine - អាចធ្វើអោយផលរំខាននៃZidovudineកើនឡើង។

      ・ឱសថBuprenorphine - អាចធ្វើអោយមានឥទ្ធិពលទៅលើប្រសិទ្ធិភាពនៃMorphine។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ការប្រើនៅមុនពេលសម្រាលកូន អាចធ្វើអោយទារកក្រោយសម្រាលកើតមានអាការៈញៀនឱសថ ដូចជា នៅមិនស្ងៀម គេងមិនលក់ ញ័ដៃជើង ជាដើម។ ម្យ៉ាងទៀត ការប្រើឱសថនេះនៅពេលសម្រាលកូន អាចធ្វើអោយទារកក្រោយសម្រាលកើតមានអាការៈឈប់ដកដង្ហើម។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយកើតមានផលរំខានពីឱសថនេះ ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលអូភីអ័យ(Opioid receptors)ប្រភេទμ- receptor ដើម្បីបំបាត់អាការៈឈឺចាប់ខ្លាំងក្លា។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp