Morphine hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បំបាត់អាការៈឈឺចាប់និងរំងាប់អារម្មណ៍នៅពេលកើតមានអាការៈឈឺចាប់ខ្លាំង

      - បំបាត់អាការៈក្អកខ្លាំង

      - បំបាត់អាការៈរាករូសខ្លាំង

      - ទប់ស្កាត់ចលនាពោះវៀននៅក្រោយពេលវះកាត់ជាដើម។

      <ប្រភេទរយៈពេលសកម្មភាពវែង>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ ចំពោះជំងឺមហារីកដែលរួមមានអាការៈឈឺចាប់កម្រិតមធ្យមដល់ធ្ងន់ធ្ងរ។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ ចំពោះជំងឺមហារីកដែលរួមមានអាការៈឈឺចាប់កម្រិតមធ្យមដល់ធ្ងន់ធ្ងរ។

      ករណីថ្នាំចាក់:

      ・ករណីចាក់ក្រោមស្បែកឬចាក់តាមសរសៃវ៉ែន:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បំបាត់អាការៈឈឺចាប់និងរំងាប់អារម្មណ៍នៅពេលកើតមានអាការៈឈឺចាប់ខ្លាំង

      - បំបាត់អាការៈក្អកខ្លាំង

      - បំបាត់អាការៈរាករូសខ្លាំង

      - ទប់ស្កាត់ចលនាពោះវៀននៅក្រោយពេលវះកាត់ជាដើម

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ និង ប្រើជាជំនួយនៅក្នុងការអនុវត្តការសណ្ដំ

      - បំបាត់អាការៈឈឺចាប់ ចំពោះជំងឺមហារីកដែលរួមមានអាការៈឈឺចាប់កម្រិតមធ្យមដល់ធ្ងន់ធ្ងរ។

      ・ករណីចាក់នៅEpidural space និង នៅSubarachnoid:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បំបាត់អាការៈឈឺចាប់ខ្លាំង

      - បំបាត់អាការៈឈឺចាប់ ចំពោះជំងឺមហារីកដែលរួមមានអាការៈអាការៈឈឺចាប់កម្រិតមធ្យមដល់ធ្ងន់ធ្ងរ។

      ករណីថ្នាំសុលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ខ្លាំងដែលកើតមាននៅក្នុងជំងឺមហារីក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      មនុស្សពេញវ័យ:លេប1ដង5~10mg 1ថ្ងៃ15mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      <ប្រភេទរយៈពេលសកម្មភាពវែង>

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង30~120mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:

      មនុស្សពេញវ័យ:លេប1ថ្ងៃ30~120mg បែងចែកជា6ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      ・ករណីចាក់ក្រោមស្បែកឬចាក់តាមសរសៃវ៉ែន:

      មនុស្សពេញវ័យ:ប្រើ1ដង5~10mg ចាក់ក្រោមស្បែក។ ចំពោះការប្រើជាជំនួយនៅក្នុងការអនុវត្តការសណ្ដំ អាចប្រើដោយការចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីអនុវត្តការព្យួរសេរ៉ូមឬការបញ្ចូលឱសថតាមក្រោមស្បែកជាប់ឥតដាច់ ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង50~200mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីចាក់នៅEpidural space:

      មនុស្សពេញវ័យ:ប្រើ1ដង2~6mg ចាក់បញ្ចូលទៅក្នុងEpidural space។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីចាក់បញ្ចូលទៅក្នុងEpidural spaceលក្ខណៈជាប់ឥតដាច់ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ2~10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីចាក់នៅ Subarachnoid:

      មនុស្សពេញវ័យ:ប្រើ1ដង0.1~0.5mg ចាក់ទៅក្នុង Subarachnoid។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំសុលតាមទ្វារធំ:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ20~120mg បែងចែកជា2~4ដងក្នុង1ថ្ងៃ សុលតាមទ្វារធំ។ ករណីអ្នកជំងឺប្រើឱសថMorphineជាលើកដំបូង គួរចាប់ផ្ដើមប្រើក្នុងកម្រិត1ដង10mg។ អាចបង្កើនឬបន្ថយកម្រិតនិងចំនួនដងនៃការប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ចំពោះគ្រប់ទម្រង់នៃឱសថនេះ:

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងកើតមានអាការៈហឺតរើឡើង។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយមុខងារបេះដូងបន្តពីការកើតមានជំងឺសួតលក្ខណៈរ៉ាំរ៉ៃ។

      ・អ្នកដែលស្ថិតក្នុងអាការៈសាច់ដុំកន្ត្រាក់ (រួមមាន Status epilepticus, Tetanus, Strychnine poisoning)។

      ・អ្នកដែលកំពុងមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុOpium alkaloids។

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។ (លើកលែងករណីថ្នាំសុលតាមទ្វារធំ)

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានអាការៈរាករូសបង្កឡើងដោយសារបាក់តេរី។ (លើកលែងករណីថ្នាំសុលតាមទ្វារធំ)

      ករណីថ្នាំចាក់នៅEpidural space:

      ・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណជុំវិញនេះ។

      ・អ្នកដែលមានអាការៈប្រតិកម្មទៅនឹងការជ្រៀតចូលនៃមេរោគក្នុងឈាម (Sepsis)។

      ករណីថ្នាំចាក់នៅSubarachnoid:

      ・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណជុំវិញនេះ។

      ・អ្នកដែលមានអាការៈប្រតិកម្មទៅនឹងការជ្រៀតចូលនៃមេរោគក្នុងឈាម (Sepsis)។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃប្រសាទកណ្ដាល (Meningitis, Poliomyelitis, Tabes dorsalis ជាដើម)។

      ・អ្នកដែលកំពុងកើតមានអាការៈនៃជំងឺរបេងនៅខួរឆ្អឹងនិងឆ្អឹងកងខ្នងឬរលាកនៅឆ្អឹងកងខ្នង ឬ ជំងឺមហារីកដែលរាលដាលទៅផ្នែកផ្សេងនៃរាងកាយ។

    • ផលរំខាន

      ប៉ះពាល់មុខងារដកដង្ហើម ចង់ក្អួត ក្អួតចង្អោរ អាការៈហឺតកាន់តែពិបាក ទល់លាមក ឡើងកន្ទួលក្រហម ហើមពោះ ឈឺពោះ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នចំពោះអាការៈញៀននិងការប្រើហួសកម្រិត។

      ・ច្រើនប្រើដើម្បីទប់ស្កាត់អាការៈហូរឈាមដែលបណ្ដាលមកពីការធ្វើចលនានៃក្រពះពោះវៀន នៅក្នុងពេលកំពុងមានអាការៈហូរឈាមច្រើននៅប្រដាប់រំលាយអាហារផ្នែកខាងក្រោម។

      ・មិនត្រូវប្រើចំពោះអ្នកជំងឺជាមនុស្សចាស់ឬអ្នកដែលមានសុខភាពរាងកាយខ្សោយនោះទេ។

    • សកម្មភាពឱសថ

      ・ទប់ស្កាត់សកម្មភាពនៃប្រព័ន្ធប្រសាទកណ្ដាលដែលគ្រប់គ្រងអាការៈឈឺចាប់

      ・មានសកម្មភាពទៅលើទីប្រជុំសរសៃប្រសាទនៅក្នុងពោះវៀន ដើម្បីទប់ស្កាត់ការធ្វើចលនារបស់ពោះវៀន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp