Monoethanolamine oleate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បញ្ឈប់អាការៈហូរឈាមដោយសារការប៉ោងសរសៃវ៉ែននៅបំពង់អាហារ (Esophageal varix)
- ធ្វើអោយសរសៃវ៉ែនដែលប៉ោងឡើងនៅបំពង់អាហារប្រែជារឹងនិងរួញទៅវិញ
- ធ្វើអោយសរសៃវ៉ែនដែលប៉ោងឡើងនៅក្រពះ(Gastric varix)ប្រែជារួញទៅវិញ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
នៅក្នុងឱសថនេះ1អំពូល(10g) រួមមាន សារធាតុMonoethanolamine oleate 1.000g។
・ករណីប្រើនៅក្នុងការបញ្ឈប់អាការៈហូរឈាមដោយសារការប៉ោងសរសៃវ៉ែននៅបំពង់អាហារ (Esophageal varix) និង ធ្វើអោយសរសៃវ៉ែនដែលប៉ោងឡើងនៅបំពង់អាហារប្រែជារឹងនិងរួញទៅវិញ:
ប្រើឱសថនេះនៅក្នុងការព្យាបាលដោយEndoscopic injection sclerotherapy(EIS)ចំពោះបំពង់អាហារ។
លាយឱសថនេះ1អំពូល ជាមួយនឹងទឹកសម្រាប់លាយថ្នាំចាក់ឬឱសថជំនួយការថតសរសៃឈាមដោយកាំរស្មីអ៊ិចបរិមាណ10mL ដើម្បីទទួលបានសូលុយស្យុងដែលមានកំហាប់5%។
ជាទូទៅ ចំពោះមនុស្សពេញវ័យ ប្រើសូលុយស្យុង5%ខាងលើ បរិមាណ1~5mLចាក់បញ្ចូលទៅក្នុងផ្នែកប៉ោងនៃសរសៃវ៉ែន1កន្លែង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពនៃការប៉ោងសរសៃនិងស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតប្រើសរុបជាអតិបរមាសម្រាប់ប្រើនៅក្នុងការព្យាបាលដោយអង់ដូស្កូប1ដងគឺ 20mL។
・ករណីប្រើនៅក្នុងការធ្វើអោយសរសៃវ៉ែនដែលប៉ោងឡើងនៅក្រពះ(Gastric varix)ប្រែជារួញទៅវិញ:
ប្រើឱសថនេះនៅក្នុងការព្យាបាលដោយBalloon‐occluded retrograde transvenous obliteration (BRTO)។
លាយឱសថនេះ1អំពូល ជាមួយនឹងទឹកសម្រាប់លាយថ្នាំចាក់ឬឱសថជំនួយការថតសរសៃឈាមដោយកាំរស្មីអ៊ិចបរិមាណ10mL ដើម្បីទទួលបានសូលុយស្យុងដែលមានកំហាប់5%។
ជាទូទៅ ចំពោះមនុស្សពេញវ័យ ប្រើសូលុយស្យុង5%ខាងលើ បរិមាណ0.4mL/kgឬតិចជាងនេះ ចាក់បញ្ចូលទៅក្នុងផ្នែកប៉ោងនៃសរសៃវ៉ែនសម្រាប់ការព្យាបាល1ដង។ ប៉ុន្តែ កម្រិតប្រើសរុបជាអតិបរមាសម្រាប់ប្រើនៅក្នុងការព្យាបាល1ដងគឺ 30mL។
-
ហាមប្រើ
・អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពនៃអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ឬស្ថានភាពមុនកើតមានអាការៈនោះ។
・អ្នកដែលមានបញ្ហានៅសរីរាង្គជាច្រើនក្នុងរាងកាយ ឬ មានរោគសញ្ញានៃការកើតមានកំណកឈាមក្នុងសរសៃឈាមច្រើនកន្លែង(Disseminated intravascular coagulation, DIC)។
・អ្នកដែលមានអាការៈហូរឈាមដោយសារជំងឺដំបៅក្រពះឬជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer)ឬដោយសារការដាច់រលាត់នៅភ្នាសក្នុងក្រពះ។
・អ្នកដែលអាចកើតមានគ្រោះថ្នាក់ដោយសារការពិនិត្យដោយប្រើឧបករណ៍អង់ដូស្កូប នៅក្នុងការព្យាបាលEndoscopic injection sclerotherapy(EIS)ចំពោះបំពង់អាហារ។
・អ្នកដែលមានជំងឺទាក់ទងនឹងបេះដូងឬសួតឬតម្រងនោមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងនៃផលរំខានធ្ងន់ធ្ងរ ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរ (Shock)ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp