Monobasic sodium phosphate monohydrate + Dibasic sodium phosphate anhydrous
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖ - ប្រើនៅក្នុងការព្យាបាលជំងឺកម្រិតផូស្វ័រ(P)ក្នុងឈាមចុះទាប (Hypophosphatemia) - ប្រើនៅក្នុងការសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយអង់ដូស្កូប។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីប្រើនៅក្នុងការព្យាបាលជំងឺកម្រិតផូស្វ័រក្នុងឈាមចុះទាប (Hypophosphatemia): ជាទូទៅ ស្ថិតក្នុងទម្រង់ជាថ្នាំម្សៅ ដោយនៅក្នុងឱសថ1កញ្ចប់(0.48g) រួមមាន សារធាតុMonobasic sodium phosphate monohydrate 330mg និង សារធាតុDibasic sodium phosphate anhydrous 119mg ដែលនឹងផ្ដល់ជាសារធាតុផូស្វ័រ 100mg។ ជាទូទៅ លេបក្នុងកម្រិតដែលអាចទទួលបានបរិមាណផូស្វ័រ 1ថ្ងៃ 20~40mg/kg ដោយបែងចែកការលេបជាច្រើនដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមានៃផូស្វ័រក្នុង1ថ្ងៃគឺ 3000mg។ ・ករណីប្រើនៅក្នុងការសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយអង់ដូស្កូប: ជាទូទៅ ស្ថិតក្នុងទម្រង់ជាថ្នាំគ្រាប់ ដោយនៅក្នុងឱសថ1គ្រាប់ មានផ្ទុកសារធាតុMonobasic sodium phosphate monohydrate 734.7mg និង សារធាតុDibasic sodium phosphate anhydrous 265.3mg។ មនុស្សពេញវ័យ លេប1ដង5គ្រាប់ ជាមួយទឹកប្រហែល200mL រៀងរាល់15នាទីម្ដង សរុប10ដង (សរុប50គ្រាប់)។ ចាប់ផ្ដើមលេបឱសថនេះនៅ4~6ម៉ោងមុនអនុវត្តការពិនិត្យពោះវៀនធំដោយអង់ដូស្កូប។ 
- 
                    ហាមប្រើករណីប្រើនៅក្នុងការព្យាបាលជំងឺកម្រិតផូស្វ័រក្នុងឈាមចុះទាប (Hypophosphatemia): ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ករណីប្រើនៅក្នុងការសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយអង់ដូស្កូប: ・អ្នកដែលមានបញ្ហាមុខងារតម្រងនោមធ្ងន់ធ្ងរ រួមទាំង អ្នកដែលទទួលការលាងឈាម។ ・អ្នកដែលមានជំងឺអាស៊ីតផូស្វរិចប្រមូលផ្ដុំនៅតម្រងនោមលក្ខណៈស្រួចស្រាវ។ ・មនុស្សចាស់ដែលមានជំងឺលើសសម្ពាធឈាម។ ・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart failure) ឬ ជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈមិននឹងនរ (Unstable angina)។ ・អ្នកដែលមានបណ្ដុំរោគសញ្ញានៃQTអូសបន្លាយ (Long QT syndrome) ឬ ជំងឺចង្វាក់បេះដូងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular arrhythmia)កម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺដែលបង្កជារោគសញ្ញាទាចទឹក (Ascites)។ ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺស្ទះនៅក្រពះពោះវៀន។ ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺធ្លាយពោះវៀន។ ・អ្នកដែលមានជំងឺពោះវៀនធំរីកដោយសារការពុល (Toxic megacolon)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីប្រើនៅក្នុងការព្យាបាលជំងឺកម្រិតផូស្វ័រក្នុងឈាមចុះទាប (Hypophosphatemia): ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃឱសថនេះធ្វើអោយកើតមានការចុះខ្សោយនៃមុខងារតម្រងនោម ឬ បញ្ហាតម្រងនោមដោយសារការប្រមូលផ្ដុំនៃអាស៊ីតផូស្វ័ររិច ជាពិសេស ចំពោះអ្នកជំងឺដែលមានបញ្ហាមុខងារតម្រងនោមស្រេច។ ករណីប្រើនៅក្នុងការសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយអង់ដូស្កូប: ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្វើអោយសម្ពាធក្នុងពោះវៀនកើនឡើង ដែលអាចបង្កជាការធ្លាយពោះវៀន ដូច្នេះត្រូវប្រើឱសថនេះដោយតាមដានទៅលើស្ថានភាពបន្ទោរបង់និងអាការៈឈឺពោះជាដើមរបស់អ្នកជំងឺ។ ប្រសិនបើមានរោគសញ្ញាឈឺពោះជាដើម ត្រូវពិនិត្យផ្នែកពោះឬធ្វើការថតរូបភាពវេជ្ជសាស្ត្រ (កាំរស្មីអ៊ិច អេកូ CT។ល។) ដើម្បីវិនិច្ឆ័យថាគួរបន្តការប្រើឱសថនេះបន្តទៀតដែរឬទេ។ ・ត្រូវប្រុងប្រយ័ត្នជាពិសេសផងដែរចំពោះផលរំខាននៃឱសថនេះប៉ះពាល់ដល់មុខងារតម្រងនោម ចង្វាក់បេះដូង ជាដើម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
