Monoammonium glycyrrhizinate + Glycine + L-Cysteine hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・អាការៈកន្ទួលរមាស់ឬរលាកស្បែក កន្ទាលត្រអាក ជំងឺរមាស់ស្បែក រោគប្រតិកម្មទៅនឹងឱសថ អាការៈកន្ទួលលើស្បែកដោយសារការពុលសារធាតុផ្សេងៗ អាការៈរលាកក្នុងមាត់ ជំងឺStrophulus infantum និង ជំងឺPhlyctena។

      ・ជំងឺថ្លើមលក្ខណៈរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ក្នុងឱសថនេះ20mL រួមមាន:

      ・Monoammonium glycyrrhizinate 53mg (Glycyrrhizin acid 40mg)

      ・Glycine 400mg

      ・L-Cysteine hydrochloride hydrate 22.29mg (L-Cysteine hydrochloride 20mg)

      ・ករណីអាការៈកន្ទួលរមាសឬរលាកស្បែក កន្ទាលត្រអាក ជំងឺរមាស់ស្បែក រោគប្រតិកម្មទៅនឹងឱសថ អាការៈកន្ទួលលើស្បែកដោយសារការពុលសារធាតុផ្សេងៗ អាការៈរលាកក្នុងមាត់ ជំងឺStrophulus infantum និង ជំងឺPhlyctena:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 5~20mL ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺថ្លើមលក្ខណៈរ៉ាំរ៉ៃ:

      មនុស្សពេញវ័យ:1ថ្ងៃ1ដង 40~60mL ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនត្រឹមកម្រិត1ថ្ងៃ100mLជាអតិបរមា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 100mL។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានរោគសញ្ញានៃកម្រិតអាល់ដុស្តេរ៉ូនកើនឡើងខ្ពស់ក្នុងរាងកាយ(Aldosteronism)។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំ (Myopathy)។

      ・អ្នកដែលមានរោគសញ្ញានៃកម្រិតប៉ូតាស្យូម(K)ចុះទាបក្នុងឈាម។

    • ផលរំខាន

      កម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប សម្ពាធឈាមកើនឡើង(រោគសញ្ញានៃPseudohyperaldosteronism) បញ្ហាសាច់ដុំ(គ្មានកម្លាំងសាច់ដុំ ដៃជើងកន្ត្រាក់) ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・បន្ទាប់ពីការប្រើឱសថជាប្រចាំ លទ្ធផលពិនិត្យអាចនឹងប្រសើរឡើង ប៉ុន្តែ ក៏មានករណីក្នុងនោះមួយចំនួន ដែលកើតមានជំងឺក្រិនថ្លើមទៅវិញ។ ម្យ៉ាងទៀត ក៏មានករណីដែលធ្វើអោយការពិនិត្យមិនឃើញមានអង់ទីសែនHBs(HBs antigen)ផងដែរ។

    • សកម្មភាពឱសថ

      សារធាតុGlycyrrhizinមានសកម្មភាពបំបាត់ការរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដែលមានប្រសិទ្ធិភាពអាចកែលម្អមុខងារថ្លើមបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp