Monoammonium glycyrrhizinate + Glycine + DL-Methionine
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・អាការៈកន្ទួលរមាស់ឬរលាកស្បែក ជំងឺStrophulus infantum ជំងឺជ្រុះសក់លក្ខណៈរង្វង់(Alopecia areata) និង ជំងឺរលាកក្នុងមាត់។ ・ជំងឺថ្លើមលក្ខណៈរ៉ាំរ៉ៃ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ក្នុងឱសថនេះ1គ្រាប់ រួមមាន: ・Monoammonium glycyrrhizinate 35mg (Glycyrrhizin acid 25mg) ・Glycine 25mg ・DL-Methionine 25mg - មនុស្សពេញវ័យ:លេប1ដង2~3គ្រាប់ 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ - កុមារ:លេប1ដង1គ្រាប់ 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលមានរោគសញ្ញានៃកម្រិតអាល់ដុស្តេរ៉ូនកើនឡើងខ្ពស់ក្នុងរាងកាយ(Aldosteronism)។ ・អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំ (Myopathy)។ ・អ្នកដែលមានរោគសញ្ញានៃកម្រិតប៉ូតាស្យូម(K)ចុះទាបក្នុងឈាម។ ・អ្នកដែលមានជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ដែលងាយកើតមានរោគសញ្ញានៃកម្រិតអាម៉ូញ៉ូមកើនឡើងខ្ពស់ក្នុងឈាម។ 
- 
                    ផលរំខានកម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប សម្ពាធឈាមកើនឡើង(រោគសញ្ញានៃPseudohyperaldosteronism) បញ្ហាសាច់ដុំ(គ្មានកម្លាំងសាច់ដុំ ដៃជើងកន្ត្រាក់) ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・បន្ទាប់ពីការប្រើឱសថជាប្រចាំ លទ្ធផលពិនិត្យអាចនឹងប្រសើរឡើង ប៉ុន្តែ ក៏មានករណីក្នុងនោះមួយចំនួន ដែលកើតមានជំងឺក្រិនថ្លើមទៅវិញ។ ម្យ៉ាងទៀត ក៏មានករណីដែលធ្វើអោយការពិនិត្យមិនឃើញមានអង់ទីសែនHBs(HBs antigen)ផងដែរ។ 
- 
                    សកម្មភាពឱសថសារធាតុGlycyrrhizinមានសកម្មភាពបំបាត់ការរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដែលមានប្រសិទ្ធិភាពអាចកែលម្អមុខងារថ្លើមបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
