Mogamulizumab
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺAdult T cell leukemia lymphomaដែលមានវត្តមានCCR4 - ជំងឺPeripheral T-cell lymphomaដែលមានវត្តមានCCR4 លក្ខណៈរើឡើងវិញឬពិបាកព្យាបាល - ជំងឺCutaneous T cell lymphomaដែលរើឡើងវិញឬពិបាកព្យាបាល។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ・ករណីជំងឺAdult T cell leukemia lymphomaដែលមានវត្តមានCCR4: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 1mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រៀងរាល់1សប្ដាហ៍ម្ដង សរុប8ដង។ ករណីប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 1mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រៀងរាល់2សប្ដាហ៍ម្ដង សរុប8ដង។ ចំពោះអ្នកជំងឺដែលមិនធ្លាប់ទទួលការព្យាបាលដោយគីមី ត្រូវប្រើឱសថនេះរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។ ・ករណីជំងឺPeripheral T-cell lymphomaដែលមានវត្តមានCCR4 លក្ខណៈរើឡើងវិញឬពិបាកព្យាបាល: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 1mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រៀងរាល់1សប្ដាហ៍ម្ដង សរុប8ដង។ ・ករណីជំងឺCutaneous T cell lymphomaដែលរើឡើងវិញឬពិបាកព្យាបាល: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 1mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រៀងរាល់1សប្ដាហ៍ម្ដង ចំនួន5ដង។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិតដដែល រៀងរាល់2សប្ដាហ៍ម្ដង។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានផលរំខានរួមមាន រោគសញ្ញានៃInfusion reaction ក្ដៅខ្លួន រងាញាក់ កន្ទួលក្រហមលើស្បែក ជីពចរកើនឡើង ចង់ក្អួត សម្ពាធឈាមកើនឡើង កម្រិតអុកស៊ីសែនចុះទាប រមាស់ស្បែក រលាកបំពង់កនិងច្រមុះ អស់កម្លាំង រាករូស រោគសញ្ញាខ្វះឈាម ជ្រុះរោមឬសក់ មិនសូវឃ្លានអាហារ ស្រកទម្ងន់ ទល់លាមក រលាកក្នុងមាត់(ពងបែកក្នុងមាត់) ក្អួត ឈឺក្បាល ជីវ្ហាវិញាណមានបញ្ហា។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រងាញាក់ ក្ដៅខ្លួន ក្អួតចង្អោរ វិលមុខ បេះដូងលោតញាប់ (Infusion reaction) - ស្នាមក្រហមលើស្បែកដែលប៉ោងនៅកណ្ដាល ពងទឹកលើស្បែកដែលងាយបែក រលាត់នៅបបូរមាត់ឬក្នុងមាត់ ក្ដៅខ្លួន (បញ្ហាស្បែកធ្ងន់ធ្ងរ) - រោគសញ្ញាដូចផ្ដាសាយ រួយខ្លួន ក្ដៅខ្លួន (ជំងឺឆ្លង) - រួយខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង ចង់ក្អួត ពិបាកផ្ដុំអារម្មណ៍ពិចារណា (ប៉ះពាល់មុខងារថ្លើម រលាកថ្លើម រលាកថ្លើមធ្ងន់ធ្ងរដោយសារវីរុសរលាកថ្លើមប្រភេទB) - បរិមាណទឹកនោមថយចុះ នោមមានឈាម ឈឺនៅផ្នែកខាងនៃពោះ (មុខងារតម្រងនោមធ្លាក់ចុះ បណ្ដុំរោគសញ្ញាដោយសារការងាប់កោសិកាមហារីកច្រើនក្នុងរយៈពេលខ្លី(Tumor lysis syndrome)) - ក្ដៅខ្លួន ឈឺបំពង់ក (ចំនួនគ្រាប់ឈាមសថយចុះ) - ឈាមច្រមុះ ស្នាមជាំលើស្បែក ហូរឈាមមិនងាយឈប់ (ចំនួនប្លាកែតថយចុះ) - រួយខ្លួន បេះដូងលោតញាប់ឬដង្ហក់នៅពេលឡើងជណ្ដើរឬទីទួល ធ្ងន់ក្បាល (រោគសញ្ញាខ្វះឈាម) - ក្អកស្ងួត ពិបាកដកដង្ហើម ក្ដៅខ្លួន (រលាកសួតប្រភេទInterstitial lung disease) - រួយខ្លួន អស់កម្លាំង (កម្រិតជាតិស្ករក្នុងឈាមកើនខ្ពស់)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・វ៉ាក់សាំង(ប្រភេទរស់ និង ប្រភេទអសកម្ម) - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះទេ ក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកទាក់ទងនឹងសរីរាង្គផលិតគ្រាប់ឈាម។ ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានប៉ះពាល់ស្បែកធ្ងន់ធ្ងរ រួមមាន ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ដោយអ្នកជំងឺត្រូវទទួលការតាមដានជាប្រចាំពីវេជ្ជបណ្ឌិតជំនាញខាងស្បែកផងដែរ។ ផលប៉ះពាល់ស្បែកនេះក៏អាចកើតឡើងនៅក្រោយពេលបញ្ឈប់ការប្រើប្រាស់ឱសថនេះផងដែរ។ ប្រសិនបើឃើញកើតមានរោគសញ្ញាដំបូងនៃបញ្ហាទាំងនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ និង ត្រូវព្យាបាលដោយប្រើឱសថផ្សេងៗ ដូចជា ឱសថស្តេរ៉ូអ៊ីត ឱសថប្រឆាំងអាការៈអាលែកហ្ស៊ី ឱសថប្រឆាំងហ៊ីស្តាមីន ជាដើម។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពបំផ្លាញកោសិកាមហារីកដែលមានវត្តមានCCR4 តាមរយៈប្រតិកម្មADCC។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
