Mofezolac
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ ・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្នុងជំងឺដូចជា:ជំងឺឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis)។ ・បំបាត់អាការៈរលាក និងឈឺចាប់ នៅក្រោយពេលវះកាត់ ក្រោយពេលត្រូវរបួស និង ក្រោយពេលដកធ្មេញ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ លេប1ដង75mg 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ ករណីប្រើតែនៅពេលមានអាការៈ ប្រើក្នុងកម្រិត1ដង75~150mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។ ・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមធ្ងន់ធ្ងរ។ ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។ ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។ ・អ្នកដែលមានបញ្ហាមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
