Mizoribine
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ប្រតិកម្មបដិសេធ(Transplant rejection)ដែលកើតមាននៅក្នុងការវះកាត់ផ្លាស់ប្ចូរសរីរាង្គតម្រងនោម។ - បណ្ដុំរោគសញ្ញាណេហ្វ្រូទិក(Nephrotic syndrome)ដែលបង្កឡើងដោយជំងឺទាក់ទងនឹងបណ្ដុំសរសៃឈាមនៅក្នុងតម្រងនោម(Primary glomerular diseases, PGD) (ចំពោះករណីពិបាកព្យាបាលជំងឺនេះដោយប្រើត្រឹមតែឱសថស្តេរ៉ូអ៊ីតតែប៉ុណ្ណោះ។ ម្យ៉ាងទៀត លើកលែកការប្រើឱសថនេះចំពោះបណ្ដុំរោគសញ្ញាណេហ្វ្រូទិចលក្ខណៈរើឡើងវិញញឹកញាប់) - ជំងឺរលាកតម្រងនោមលូពូស(Lupus nephritis) (ចំពោះករណីដែលមានរោគសញ្ញាប្រូតេអ៊ីនក្នុងទឹកនោម បណ្ដុំរោគសញ្ញាណេហ្វ្រូទិច ឬ រោគសញ្ញានៃមុខងារតម្រងនោមថយចុះ និងពិបាកព្យាបាលដោយប្រើត្រឹមតែឱសថស្តេរ៉ូអ៊ីតតែប៉ុណ្ណោះ) - ជំងឺរលាកសន្លាក់រូម៉ាទីស (Rheumatoid arthritis) (ចំពោះករណីដែលការព្យាបាលដោយប្រើឱសថបំបាត់ការរលាកប្រភេទមិនមែនស្តេរ៉ូអ៊ីត(NSAID)និងឱសថព្យាបាលជំងឺរូម៉ាទីសប្រភេទផ្សេងទៀតចាប់ពី1ប្រភេទឡើងទៅនៅតែមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់តែប៉ុណ្ណោះ)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីប្រតិកម្មបដិសេធ(Transplant rejection)ដែលកើតមាននៅក្នុងការវះកាត់ផ្លាស់ប្ចូរសរីរាង្គតម្រងនោម: ជាទូទៅ កម្រិតប្រើប្រាស់នៅដំណាក់កាលដំបូងគឺ លេប2~3mg/kg(ទម្ងន់រាងកាយ) ក្នុង1ថ្ងៃ ដោយបែងចែកជា1~3ដងក្នុងមួយថ្ងៃ មុននឹងឈានដល់ការប្រើក្នុងកម្រិតប្រើប្រាស់ជាប្រចាំគឺ 1~3mg/kg(ទម្ងន់រាងកាយ) ក្នុង1ថ្ងៃ ដោយបែងចែកជា1~3ដងក្នុងមួយថ្ងៃ។ ប៉ុន្តែ កម្រិតបង្ហាញប្រសិទ្ធិភាពចំពោះអ្នកជំងឺម្នាក់ៗមានលក្ខណៈខុសគ្នា ដូច្នេះ គេអាចនឹងចាំបាច់ត្រូវផ្លាស់ប្ដូរកម្រិតប្រើប្រាស់ដោយប្រុងប្រយ័ត្នដើម្បីទទួលបានប្រសិទ្ធិភាពល្អបំផុត។ ・ករណីបណ្ដុំរោគសញ្ញាណេហ្វ្រូទិក(Nephrotic syndrome)ដែលបង្កឡើងដោយជំងឺទាក់ទងនឹងបណ្ដុំសរសៃឈាមនៅក្នុងតម្រងនោម(Primary glomerular diseases, PGD) (ចំពោះករណីពិបាកព្យាបាលជំងឺនេះដោយប្រើត្រឹមតែឱសថស្តេរ៉ូអ៊ីតតែប៉ុណ្ណោះ) និង ជំងឺរលាកតម្រងនោមលូពូស(Lupus nephritis) (ចំពោះករណីដែលមានរោគសញ្ញាប្រូតេអ៊ីនក្នុងទឹកនោម បណ្ដុំរោគសញ្ញាណេហ្វ្រូទិច ឬ រោគសញ្ញានៃមុខងារតម្រងនោមថយចុះ និងពិបាកព្យាបាលដោយប្រើត្រឹមតែឱសថស្តេរ៉ូអ៊ីតតែប៉ុណ្ណោះ): មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង50mg 1ថ្ងៃ3ដង។ ប៉ុន្តែ ត្រូវអនុវត្តការបន្ថយកម្រិតជាដើមស្របទៅតាមស្ថានភាពនៃមុខងារតម្រងនោម។ ម្យ៉ាងទៀត ករណីអ្នកជំងឺកំពុងប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតមកទល់ពេលមុនចាប់ផ្ដើមប្រើឱសថនេះ ត្រូវប្រើឱសថនេះដោយបន្ថែមពីលើកម្រិតប្រើប្រាស់ជាប្រចាំនៃឱសថស្តេរ៉ូអ៊ីត ហើយអាចបន្ថយកម្រិតឱសថស្តេរ៉ូអ៊ីតទៅតាមរោគសញ្ញារបស់អ្នកជំងឺ។ ・ករណីជំងឺរលាកសន្លាក់រូម៉ាទីស (Rheumatoid arthritis): មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង50mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតារោគសញ្ញារបស់អ្នកជំងឺ។ ម្យ៉ាងទៀត ត្រូវអនុវត្តការបន្ថយកម្រិតជាដើមស្របទៅតាមស្ថានភាពនៃមុខងារតម្រងនោម។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានចំនួនគ្រាប់ឈាមសចាប់ពី3000/mm3ចុះ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺពោះ មិនឃ្លានអាហារ កន្ទួលក្រហមលើស្បែក រមាស់ស្បែក ក្ដៅខ្លួន។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រោគសញ្ញាខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង) - ក្ដៅខ្លួន អស់កម្លាំង រោគសញ្ញាស្រដៀងនឹងផ្ដាសាយ (ជំងឺឆ្លង) - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia) - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយលក្ខណៈស្រួចស្រាវ) - អស់កម្លាំងពេញខ្លួន មិនឃ្លានអាហារ ភ្នែកនិស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)។ 
- 
                    អន្តរប្រតិកម្ម・វ៉ាក់សាំងរស់ - អាចធ្វើអោយកើតមានជំងឺដែលត្រូវបង្ការនោះនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពប្រព័ន្ធភាពស៊ាំកំពុងធ្លាក់ចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・វ៉ាក់សាំងអសកម្ម (Inactivated vaccine) - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះវាអាចប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ដូច្នេះ អ្នកជំងឺអាចនឹងងាយកើតជំងឺឆ្លងបង្កដោយបាក់តេរីឬមេរោគផ្សេងៗ។ អ្នកជំងឺគួរអនុវត្តការលាងដៃ ការខ្ពុរមាត់ រក្សាអនាម័យ និង ទម្លាប់ល្អក្នុងការរស់នៅអោយបានខ្ជាប់ខ្ជួន។ ・ឱសថនេះអាចបង្កធ្វើអោយគភ៌ក្នុងផ្ទៃកើតមានទម្រង់រាងកាយខុសប្រក្រតី។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពប្រជែងនៅក្នុងប្រតិកម្មបំលែងសារធាតុInosinic acid ទៅជាសារធាតុGuanylic acid ដែលកើតមាននៅក្នុងដំណើរការសំយោគសារធាតុពួរីន ដើម្បីរារាំងការសំយោគអាស៊ីតនុយក្លេអិច(DNA)នៅក្នុងកោសិកា។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
