Mixed killed bacterial suspension + Hydrocortisone
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺឬរបួសស្បែកដែលមានរោគសញ្ញាជ្រាបទឹករងៃឬដាច់រលាត់ឬមានក្រមរ ឬ បន្តកើតមានជំងឺឆ្លងផ្សេងទៀត រួមមាន ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក(ជំងឺKeratodermia tylodes palmaris progressiva (KTPP) ជំងឺLichen simplex chronicus ជំងឺរលាកស្បែកដោយសារវិទ្យុសកម្ម ជំងឺរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ជាដើម) របួសរលាកដោយសារកំដៅ របួសដោយសារការវះកាត់។ - អាការៈខ្ទុះលើស្បែកលក្ខណៈកន្ទួលរមាស់ (អាការៈរលាកស្បែកលក្ខណៈកន្ទួលរមាស់បង្កដោយមេរោគ អាការៈខ្ទុះលើស្បែកលក្ខណៈកន្ទួលរមាស់និងឡើងក្រមរ)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលាបលើស្បែក: នៅក្នុងឱសថនេះ1g រួមមាន Mixed killed bacterial suspension 0.166mL និង សារធាតុHydrocortisone 2.5mg។ ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង លាបឬឈ្លីលើកន្លែងមានអាការៈដោយផ្ទាល់ ឬ លាបលើស្បៃរួចគ្របពីលើកន្លែងមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺរបេងនៅស្បែក(Cutaneous tuberculosis) ជំងឺរើមសាមញ្ញ(Herpes simplex) ជំងឹអុតស្វាយ(ChickenpoxឬVaricella) ជំងឺរើមហ្សូស្ទើ(Herpes zoster) ឬ ជំងឺVaccinia។ ・អ្នកដែលមានជំងឺបង្កដោយមេរោគផ្សិត (ជំងឺCandidiasis ជំងឺDermatophytosisឬRingworm ជាដើម)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងមានអាការៈដំបៅលើស្បែក(លើកលែងជំងឺBehcet's disease) ឬ រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
