Mitoxantrone hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈស្រួចស្រាវ (Acute myelocytic leukemia, AML) រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ ជំងឺមហារីកMalignant lymphoma ជំងឺមហារីកសុដន់ និង ជំងឺមហារីកកោសិកាថ្លើម។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈស្រួចស្រាវ (Acute myelocytic leukemia, AML) រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ:
មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង 2~5mg/m2 រយៈពេល5ថ្ងៃជាប់ៗគ្នា ដោយទុកគម្លាតនៃការប្រើចន្លោះវដ្ដនីមួយៗរយៈពេល3~4សប្ដាហ៍។ ប្រើដោយបញ្ចូលតាមសរសៃវ៉ែនយឺតៗ។
・ករណីជំងឺមហារីកMalignant lymphoma ជំងឺមហារីកសុដន់:
មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង 2~4mg/m2 រយៈពេល5ថ្ងៃជាប់គ្នា ឬ ប្រើតែ1ដង8~14mg/m2 ដោយទុកគម្លាតនៃការប្រើចន្លោះវដ្ដនីមួយៗរយៈពេល3~4សប្ដាហ៍។ ប្រើដោយបញ្ចូលតាមសរសៃវ៉ែនយឺតៗ។
・ករណីជំងឺមហារីកកោសិកាថ្លើម:
មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង 6~12mg/m2 ដោយទុកគម្លាតនៃការចាក់នីមួយៗរយៈពេល3~4សប្ដាហ៍។ ប្រើដោយបញ្ចូលតាមសរសៃវ៉ែនយឺតៗ។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ត្រូវអនុវត្តការពង្រាវនិងវិធីបញ្ចូលតាមសរសៃវ៉ែនទៅតាមការណែនាំនៅក្នុងក្រដាសព័ត៌មានឱសថ។
-
ហាមប្រើ
・អ្នកដែលកំពុងឬធ្លាប់មានបញ្ហាទាក់ទងនឹងមុខងារបេះដូង។
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន គ្រាប់ឈាមថយចុះ មិនឃ្លានអាហារ ក្អួត ចង្អោរ មុខងារបេះដូងចុះខ្សោយ ហើម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមខ្លួន ពិបាកដកដង្ហើម ឆាប់ហត់ (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))
- រោគសញ្ញាខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- កន្ទួលក្រហមលើស្បែក ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប (ស្សុក(Shock) រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracycline) - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ការប្រើវិទ្យុសកម្មទៅលើផ្នែកបេះដូងឬផ្នែកកណ្ដាលទ្រូង(Mediastinum)នៅមុនពេលប្រើឱសថMitoxantrone - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងច្រវាក់DNA ដើម្បីរារាំងដំណើរការសំយោគអាស៊ីតនុយក្លេអ៊ិច(DNA, RNA)នៅក្នុងកោសិកាមហារីក។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពរារាំងដំណើរការកាត់ផ្ដាច់ច្រវាក់DNAដោយអង់ស៊ីមTopoisomeraseII ផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp