Mitotane

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឹមហារីកក្រពេញអាដ្រេណាល់ (Adrenal tumor)

      - បណ្ដុំរោគសញ្ញាគូស៊ីង (Cushing's syndrome) ដែលមិនត្រូវនឹងការព្យាបាលដោយវះកាត់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ ចាប់ផ្ដើមលេបពីកម្រិត1ដង 500mg~1000mg 1ថ្ងៃ3ដង រួចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗរហូតដល់កម្រិតដែលមានប្រសិទ្ធិភាពសម្រាប់អ្នកជំងឹ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា កម្រិតស្តេរ៉ូអ៊ីតក្នុងឈាមឬក្នុងទឹកនោម និង ផលរំខានរបស់ឱសថជាដើម។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានរបួសធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថSpironolactoneឬឱសថPentobarbitalឬឱសថDoravirine។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅពេលអ្នកជំងឺកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ (Shock) ឬ រងរបួសធ្ងន់ធ្ងរ ត្រូវបញ្ឈប់ការប្រើឱសថនេះជាបណ្ដោះអាសន្ន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp