Misoprostol

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដែលបណ្ដាលមកពីការប្រើប្រាស់ឱសថបំបាត់ការរលាកនិងឈឺចាប់ប្រភេទNSAIDsរយៈពេលយូរ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង200μg 1ថ្ងៃ4ដង ក្រោយបរិភោគអាហារនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទប្រូស្តាក្លង់ឌីន((Prostaglandin)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន រាករូសឬលាមកទន់ ឈឺពោះ ហើមពោះ ចង់ក្អួត រំលាយអាហារមិនបានល្អ ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ញ័រដៃជើង ទឹកមុខស្លេកស្លាំង (អាការៈស្រដៀងនឹងរោគប្រតិកម្មធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបន្សាបអាស៊ីតក្រពះដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូម - អាចធ្វើអោយកើតមានអាការៈរាករូស។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចធ្វើអោយកើតមានការរលូតកូន ដូច្នេះ អ្នកជំងឺជាស្ត្រីត្រូវប្រុងប្រយ័ត្នមិនត្រូវអោយមានផ្ទៃពោះក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះទេ។ ម្យ៉ាងទៀត ប្រសិនបើរកឃើញថាខ្លួនមានផ្ទៃពោះ អ្នកជំងឺត្រូវប្រាប់ដល់វេជ្ជបណ្ដិតដើម្បីបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាម។

      ・ជាគោលការណ៍ គេប្រើឱសថនេះចំពោះអាការៈដំបៅក្រពះនិងដំបៅគល់ពោះវៀនតូច(Duodenal ulcer) នៅលើអ្នកជំងឺដែលចាំបាច់ត្រូវប្រើឱសថបំបាក់ការរលាកប្រភេទមិនមែនស្តេរ៉ូអ៊ីត (Non-steroidal anti-Inflammatory drugs, NSAIDs)រយៈពេលចាប់ពី3ខែឡើងទៅ។

      ・ប្រសិនបើមានរោគសញ្ញានៃអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ឬរោគសញ្ញាស្រដៀងនឹងប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis) ដូចជា ពិបាកដកដង្ហើម ញ័រដៃជើង ជាដើម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាម។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - ភ្ជាប់ទៅនឹងគ្រឿងទទួលប្រូស្តាក្លង់ឌីន(Prostaglandin)ប្រភេទE ដើម្បីទប់ស្កាត់សកម្មភាពនៃអង់ស៊ីមAdenylate cyclase ក៏ដូចជាទប់ស្កាត់ការកើនឡើងនៃម៉ូលេគុលcAMP។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ។

      - ភ្ញោចអោយមានការបញ្ចេញអ៊ីយ៉ុងប៊ីកាបូណាត(Bicarbonate ion)ពីភ្នាសក្រពះឬគល់ពោះវៀនតូច(Duodenum) ដែលនឹងមានសកម្មភាពទៅលើសរសៃឈាមនៃភ្នាសទាំងនោះ ដើម្បីបង្កើនចលនានៃចរន្តឈាមមកក្រពះពោះវៀន ព្រមទាំងធ្វើអោយភ្នាសមានភាពធន់ទៅនឹងអាស៊ីតក្រពះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp