Mirtazapine
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង15mg មុនពេលចូលគេង និង អាចប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ1ដង15~30mg មុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ45mg។ ត្រូវទុកគម្លាតយ៉ាងហោចណាស់1សប្ដាហ៍រវាងការបង្កើនកម្រិតប្រើប្រាស់ម្ដងៗ និង ត្រូវបង្កើនម្ដង15mg/ថ្ងៃ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride, Rasagiline mesilate)។ 
- 
                    ផលរំខានផលរំខានរួមមាន ងងុយគេង ស្ងួតក អស់កម្លាំង ទល់លាមក កើនទម្ងន់ វិលមុខ ឈឺក្បាល ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - អារម្មណ៍មិនស្ងប់ វង្វេងវង្វាន់ បែកញើស (បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome)) - ក្ដៅខ្លួន ឈឺបំពង់ក ឈឺសាច់ដុំ (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស) - សាច់ដុំកន្ត្រាក់ - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង) - សាច់ដុំកន្ត្រាក់ កើនទម្ងន់ភ្លាមៗដោយមិនមានអាការៈហើម បាត់បង់ស្មារតី ឈឺក្បាល (SIADH) - ក្ដៅខ្លួនខ្លាំង ពងទឹកលើស្បែក រលាត់ភ្នាសនៅភ្នែកឬមាត់ អស់កម្លាំង (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome ជាដើម) - ឈឺទ្រូង មិនស្រួលក្នុងទ្រូង បេះដូងលោតញាប់ (QTនៃចង្វាក់បេះដូងអូសបន្លាយ ថតក្រោមនៃបេះដូងកន្ត្រាក់ញាប់)។ 
- 
                    អន្តរប្រតិកម្ម・ឱសថប្រភេទMonoamine oxidase inhibitors ((Selegiline hydrochloride) - អាចធ្វើអោយកើតមានអាការៈបែកញើស នៅមិនស្ងៀម សាច់ដុំកន្ត្រាក់ពេញខ្លួន ក្ដៅខ្លួន បាត់បង់ស្មារតី ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា ដោយគួរទុកគម្លាតពីគ្នាយ៉ាងហោចណាស់14ថ្ងៃ។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមCYP3A4 (ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors, ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole ជាដើម), ឱសថErythromycin ជាដើម) - អាចធ្វើអោយសកម្មភាពនៃMirtazapineកើនឡើង។ ・ឱសថដែលបង្កើនសកម្មភាពរបស់អង់ស៊ីមCYP3A4 (ឱសថCarbamazepine, ឱសថPhenytoin, ឱសថRifampicin ជាដើម) - អាចធ្វើអោយសកម្មភាពនៃMirtazapineថយចុះ។ ・ឱសថCimetidine - អាចធ្វើអោយសកម្មភាពនៃMirtazapineកើនឡើង។ ・ឱសថរំងាប់អារម្មណ៍ (ឱសថប្រភេទBenzodiazepine ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។ ・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពរំងាប់អារម្មណ៍កើនឡើង។ ・ឱសថដែលមានសកម្មភាពភ្ញោចសេរ៉ូតូនីន (ឱសថប្រភេទSSRI, ឱសថដែលមានផ្ទុកL-Tryptophan, ឱសថប្រភេទTriptan (Sumatriptan ជាដើម), ឱសថTramadol hydrochloride, ឱសថLinezolid, ឱសថMethylthioninium chloride hydrate, ឱសថLithium carbonate, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’ s Wort, ) - អាចធ្វើអោយសកម្មភាពនៃសេរ៉ូតូនីនកើនឡើង បង្កជាបណ្ដុំរោគសញ្ញាសេរ៉ូតូនីន ជាដើម។ ・ឱសថWarfarin - អាចអូសបន្លាយរយៈពេលនៃអាការៈហូរឈាម។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ・ឱសថនេះបង្ហាញប្រសិទ្ធិភាពឆាប់រហ័ស ប៉ុន្តែ វាត្រូវការរយៈពេលយ៉ាងហោចណាស់24សប្ដាហ៍ដើម្បីរក្សាប្រសិទ្ធិភាពអោយមានលំនឹង។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចខាងក្រោម៖ - ទប់ស្កាត់ដំណើរការនៃគ្រឿងទទួលα2 ដើម្បីបង្កើនសកម្មភាពបញ្ជូនសញ្ញានៃប្រព័ន្ធសរសៃប្រសាទសេរ៉ូតូនីន(Serotonin)និងរអាដ្រេណាលីន(Noradrenaline)។ - ទប់ស្កាត់ដំណើរការនៃគ្រឿងទទួល 5-HT2 និង 5-HT3 ដែលធ្វើអោយសកម្មភាពបញ្ជូនសញ្ញានៃប្រព័ន្ធសរសៃប្រសាទសេរ៉ូតូនីន(Serotonin) ក៏ដូចជា សកម្មភាពនៃគ្រឿងទទួល 5-HT1 កើនឡើង។ - ជម្រុញការបញ្ចេញសារធាតុសេរ៉ូតូនីននិងសារធាតុន័រអាដ្រេណាលីន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
