Mirimostim

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជម្រុញការកើនឡើងនៃកោសិកាGranulocytes នៅក្រោយការវះកាត់ផ្លាស់ប្ដូរខួរឆ្អឹង(Bone marrow transplantation)។

      - ជម្រុញការកើនឡើងនៃកោសិកាGranulocytes នៅក្នុងជំងឺឬស្ថានភាពដូចខាងក្រោម:

      + ជំងឺមហារីកក្រពេញអូវែរ (រោគសញ្ញានៃការថយចុះកោសិកាGranulocytesចាប់ពីកម្រិត 1,000/mm3 (ចំនួនគ្រាប់ឈាមស 2,000/mm3)ចុះក្រោម ដោយសារការប្រើប្រាស់ឱសថប្រឆាំងមហារីក(Cyclophosphamide hydrate, Doxorubicin, Cisplatin)ជាបន្តបន្ទាប់)

      + ជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈស្រួចស្រាវ(Acute myelogenous leukemia) (រោគសញ្ញានៃការថយចុះកោសិកាGranulocytesចាប់ពីកម្រិត 500/mm3 (ចំនួនគ្រាប់ឈាមស 1000/mm3)ចុះក្រោម ដោយសារការប្រើប្រាស់ឱសថប្រឆាំងមហារីក(Cytarabine, Enocitabine))។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ប្រើឱសថនេះក្នុងកម្រិតចាំបាច់ ដោយពង្រាវនៅក្នុងសេរ៉ូមប្រៃដើម្បីទទួលបានសេរ៉ូមចំណុះ200~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនក្នុងល្បឿនចាប់ពី30នាទីឡើងទៅសម្រាប់សេរ៉ូម100mL។

      ・ករណីប្រើនៅក្នុងការជម្រុញការកើនឡើងនៃកោសិកាGranulocytes នៅក្រោយការវះកាត់ផ្លាស់ប្ដូរខួរឆ្អឹង(Bone marrow transplantation):

      មនុស្សពេញវ័យ ក្រោយពេលវះកាត់ផ្លាស់ប្ដូរខួរឆ្អឹងរួចភ្លាម ប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង 800ម៉ឺនខ្នាត ជារៀងរាល់ថ្ងៃ រយៈពេល2សប្ដាហ៍។

      ・ករណីប្រើនៅក្នុងការជម្រុញការកើនឡើងនៃកោសិកាGranulocytes នៅក្នុងជំងឺមហារីកក្រពេញអូវែរ (រោគសញ្ញានៃការថយចុះកោសិកាGranulocytesចាប់ពីកម្រិត 1,000/mm3 (ចំនួនគ្រាប់ឈាមស 2,000/mm3)ចុះក្រោម ដោយសារការប្រើប្រាស់ឱសថប្រឆាំងមហារីក(Cyclophosphamide hydrate, Doxorubicin, Cisplatin)ជាបន្តបន្ទាប់):

      មនុស្សពេញវ័យ ក្រោយពេលបញ្ចូលឱសថប្រឆាំងមហារីក ប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង 800ម៉ឺនខ្នាត ជារៀងរាល់ថ្ងៃ រយៈពេល1សប្ដាហ៍។

      ・ករណីប្រើនៅក្នុងការជម្រុញការកើនឡើងនៃកោសិកាGranulocytes នៅក្នុងជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈស្រួចស្រាវ(Acute myelogenous leukemia) (រោគសញ្ញានៃការថយចុះកោសិកាGranulocytesចាប់ពីកម្រិត 500/mm3 (ចំនួនគ្រាប់ឈាមស 1000/mm3)ចុះក្រោម ដោយសារការប្រើប្រាស់ឱសថប្រឆាំងមហារីក(Cytarabine, Enocitabine)):

      មនុស្សពេញវ័យ ប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង 800ម៉ឺនខ្នាត ជារៀងរាល់ថ្ងៃ រយៈពេល1~2សប្ដាហ៍។

      ក្នុងករណីណាក៏ដោយ ក៏អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺដែរ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp