Minodronic acid hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ប្រភេទប្រើរៀងរាល់ថ្ងៃ:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1mg នៅពេលក្រោកពីគេងភ្លាមនៅពេលព្រឹក ជាមួយទឹក180mL។ ក្រោយពិសារឱសថនេះរយៈពេលយ៉ាងហោចណាស់30នាទី មិនត្រូវទម្រេតខ្លួន និង មិនត្រូវបរិភោគអាហារ(លើកលែងទឹក)ឬប្រើរួមជាមួយឱសថផ្សេងទៀតនោះទេ ។
・ប្រភេទប្រើ4សប្ដាហ៍ម្ដង:
មនុស្សពេញវ័យ:លេប1ដង50mg រៀងរាល់4សប្ដាហ៍ នៅពេលក្រោកពីគេងភ្លាមនៅពេលព្រឹក ជាមួយទឹក180mL។ ក្រោយពិសារឱសថនេះរយៈពេលយ៉ាងហោចណាស់30នាទី មិនត្រូវទម្រេតខ្លួន និង មិនត្រូវបរិភោគអាហារ(លើកលែងទឹក)ឬប្រើរួមជាមួយឱសថផ្សេងទៀតនោះទេ ។
-
ហាមប្រើ
・អ្នកដែលមានបញ្ហានៅបំពង់អាហារធ្វើអោយការឆ្លងកាត់បំពង់អាហារមានសភាពយឺត(ជំងឺបំពង់អាហាររួមតូច ជំងឺខ្សោយបំពង់អាហារ(Achalasia) ជាដើម)។
・អ្នកដែលមិនអាចរក្សាឥរិយាបថអង្គុយឬឈរយ៉ាងហោចណាស់30នាទីបានក្រោយប្រើប្រាស់ឱសថ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។
・អ្នកដែលមានកម្រិតកាល់ស្យូមនៅក្នុងឈាមទាប។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
រាករូស ចង់ក្អួត ក្អួត ឈឺពោះ បាត់បង់ចំណង់អាហារ។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពនៃកោសិការំលាយឆ្អឹង(Osteoclasts)។ ម្យ៉ាងទៀត ឱសថទាំងនេះមានសកម្មភាពភ្ជាប់ទៅនឹងស្រទាប់លើនៃឆ្អឹងដោយផ្ទាល់ ដើម្បីទប់ស្កាត់ដំណើរការរំលាយឆ្អឹង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp