Minocycline hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ជំងឺពិសធ្យូង(Anthrax) ជំងឺTsutsugamushi diseaseឬScrub typhus ជំងឺPsittacosisឬParrot fever។

      ករណីថ្នាំលេប:

      - មនុស្សពេញវ័យ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងរលាកជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកបង្ហួរនោម ជំងឺប្រម៉េះ(Gonorrhea) ជំងឺស្វាយ(Syphilis) ជំងឺរលាកស្រោមពោះ ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺរលាកប្រដាប់ភេទខាងក្រៅ ជំងឺរលាកទ្វារមាសដោយសារឆ្លងមេរោគ ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកក្រពេញទឹកមាត់លក្ខណៈមានខ្ទុះ ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកក្នុងមាត់ដោយសារឆ្លងមេរោគ ជំងឺរលាកប្រហោងលើចង្កា(Maxillary sinusitis) ជំងឺរលាកចង្កា ជំងឹអុតក្ដាម(Scarlet fever) ជំងឺពិសធ្យូង(Anthrax) ជំងឺTsutsugamushi diseaseឬScrub typhus ជំងឺPsittacosisឬParrot fever។

      - កុមារ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកក្រពេញទឹកមាត់លក្ខណៈមានខ្ទុះ ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកក្នុងមាត់ដោយសារឆ្លងមេរោគ ជំងឹអុតក្ដាម(Scarlet fever) ជំងឺពិសធ្យូង(Anthrax) ជំងឺTsutsugamushi diseaseឬScrub typhus ជំងឺPsittacosisឬParrot fever។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ប្រើក្នុងករណីអ្នកជំងឺមិនអាចប្រើប្រាស់ថ្នាំលេបបាន ឬ ក្នុងករណីត្រូវសង្គ្រោះជាបន្ទាន់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ត្រូវប្ដូរទៅប្រើថ្នាំលេបវិញ នៅពេលអ្នកជំងឺអាចប្រើថ្នាំលេបបាន។

      មនុស្សពេញវ័យ:នៅលើកដំបូង ប្រើ100~200mg។ បន្ទាប់ពីនោះ ប្រើ100mgរៀងរាល់12ម៉ោងឬ24ម៉ោង ដោយលាយនៅក្នុងសូលុយស្យុងស្ករ អេឡិចត្រូឡាយ ឬ អាស៊ីតអាមីនេ(100~500mLសម្រាប់ឱសថនេះ100mgឬ200mg) រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល30នាទី~2ម៉ោង។

      ករណីថ្នាំលេប:

      - មនុស្សពេញវ័យ:នៅលើកដំបូង លេប100~200mg បន្ទាប់មក លេប100mgរៀងរាល់12ម៉ោងឬ24ម៉ោង។

      - កុមារ:ពិសារ1ថ្ងៃ2~4mg/kg (ថ្នាំម្សៅ2%ត្រូវនឹង 0.1~0.2g/kg) ដោយពិសាររៀងរាល់12ម៉ោងឬ24ម៉ោង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយគ្លីន(Tetracycline antibiotic)ផ្សេងទៀត។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺពោះ ចង់ក្អួត បាត់បង់ចំណង់អាហារ បញ្ហាក្រពះពោះវៀន វិលមុខ ឡើងកន្ទួលក្រហម ក្តៅខ្លួន ហើម កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ឈឺក្បាល ស្រវាំងភ្នែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម អារម្មណ៍ខុសប្រក្រតីនៅក្នុងមាត់ បាត់បង់ស្មារតី (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ទម្ងន់ថយចុះ ឈឺសន្លាក់ ស្ពឹក (រលាកសរសៃឈាម)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក រមាស់ ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      ・ឡើងកន្ទួលក្រហម ក្តៅខ្លួន ហើមកូនកណ្តុរ (រោគប្រតិកម្មទៅនឹងឱសថ)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកលឿង (មុខងារថ្លើមថយចុះធ្ងន់ធ្ងរ)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំដែលមានជាតិកាល់ស្យូម ម៉ាញេស្យូម អាលុយមីញ៉ូម ឬ ជាតិដែក - កាត់បន្ថយការស្រូបសារធាតុឱសថ ដូច្នេះគួរទុកគម្លាត2ទៅ4ម៉ោង។

      ・ថ្នាំប្រឆាំងកំណកឈាមWarfarin - ផលរំខាននៃWarfarinងាយកើតឡើង

      ・ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea - ជាតិស្ករក្នុងឈាមថយចុះកាន់តែខ្លាំង

      ・ឱសថMethotrexate - សកម្មភាពរបស់Methotrexateកើនឡើង ធ្វើអោយងាយកើតមានផលរំខាន

      ・ឱសថPorfimer sodium - អាចធ្វើអោយស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ដូច្នេះគួរចៀសវាងត្រូវពន្លឺថ្ងៃដោយផ្ទាល់។

      ・ឱសថDigoxin - សកម្មភាពរបស់Digoxinកើនឡើង ធ្វើអោយងាយកើតមានផលរំខាន

      ・ថ្នាំពន្យារកំណើត - ប្រសិទ្ធិភាពថ្នាំពន្យារកំណើតថយចុះ

      ・ឱសថBotulinum toxin - សកម្មភាពរបស់Botulinum toxinកើនឡើង ធ្វើអោយងាយកើតមានផលរំខាន

      ・ឱសថAtovaquone - ប្រសិទ្ធិភាពរបស់Atovaquoneថយចុះ

      ・ឱសថវីតាមីនអាឬឱសថប្រភេទRetinoid (លើកលែងថ្នាំលាប)- ធ្វើអោយងាយកើតមានផលរំខានដូចជាឈឺក្បាល ស្រវាំងភ្នែក ក្អួតចង្អោរ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ (អាចធ្វើអោយទារកលូតលាស់ឆ្អឹងមិនបានល្អ ធ្មេញប្រែពណ៌ឬមិនរឹងមាំ)។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・សារធាតុថ្នាំអាចជាប់នៅតាមបំពង់អាហារបង្កជាការរលាកឬដំបៅ ដូច្នេះត្រូវពិសារថ្នាំជាមួយទឹកអោយបានច្រើន ជាពិសេសត្រូវប្រុងប្រយ័ត្ននៅពេលប្រើមុនពេលចូលគេង។

      ・អាចកើតមានអាការៈវិលមុខ ដូច្នេះមិនគួរបើកបរ ប្រើប្រាស់ម៉ាស៊ីនគ្រោះថ្នាក់ ឬ ធ្វើការងារនៅទីខ្ពស់នោះទេ។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ទឹកនោមអាចប្រែទៅជាពណ៌លឿង ត្នោត បៃតង ឬ ខៀវ។

      ・ដើម្បីទប់ស្កាត់កុំអោយកើតមានភាពស៊ាំទៅនឹងឱសថ គួរប្រើប្រាស់ឱសថនេះក្នុងរយៈពេលខ្លីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយគ្លីន(Tetracycline antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp