Milrinone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត 50μg/kg ចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេល10នាទី។ បន្ទាប់ពីនោះ ប្រើ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន 0.5μg/kg/នាទី។ អាចប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ ក្នុងចន្លោះ 0.25~0.75μg/kg/នាទី។ ម៉្យងទៀត ទៅតាមស្ថានភាពរបស់អ្នកជំងឺ អាចចាប់ផ្ដើមដោយការព្យួរសេរ៉ូមតាមសរសៃវ៉ែនតែម្ដងក៏បាន។ អាចប្រើឱសថនេះដោយផ្ទាល់ ឬ ដោយពង្រាវនៅក្នុងសេរ៉ូមប្រៃ សេរ៉ូមគ្លុយកូសឬសេរ៉ូមឡាក់តារីងហ្កឺ ឬ សូលុយស្បុងអាស៊ីតអាមីនេជាដើម។
-
ហាមប្រើ
・អ្នកដែលមានជំងឺ Hypertrophic obstructive cardiomyopathy។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមចុះទាប ចង់ក្អួត ឈឺពោះ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើនៅក្នុងការព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវនិងរ៉ាំរ៉ៃនៅពេលអាការៈស្ថិតក្នុងស្ថានភាពមិនល្អ ក្នុងករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
・ចាំបាច់ត្រូវផ្លាស់ប្ដូរល្បឿននៃសេរ៉ូមទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ម្យ៉ាងទៀត អាចមានបញ្ហាច្រើនទាក់ទងនឹងការលាយជាមួយឱសថផ្សេងទៀត ដូច្នេះ មិនគួរប្រើលាយជាមួយឱសថផ្សេងទៀតនោះទេ។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពនៃPDEនៅក្នុងសាច់ដុំបេះដូង ធ្វើអោយបរិមាណនៃសារធាតុcAMPកើនឡើង ដើម្បីបង្កើនកម្លាំងកន្ត្រាក់នៃបេះដូង និងមានសកម្មភាពពង្រីកសរសៃឈាមផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp