Midodrine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ជំងឺសម្ពាធឈាមទាបដែលគ្មានជំងឺផ្សេងជាដើមហេតុ

      ・អាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ4mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ8mg។

      - កុមារ:លេប1ថ្ងៃ4mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ6mg។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroidism)។

      ・អ្នកដែលមានជំងឺមហារីកPheochromocytoma។

    • ផលរំខាន

      ភាគច្រើនជារោគសញ្ញាក្រពះពោះវៀន ក្រៅពីនេះ នៅមានអាការៈប្រតិកម្ម ឈឺក្បាល ជាដើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អាចប្រើចំពោះកុមារបានក្នុងបរិមាណដែលបានកំណត់។ ដោយសារឱសថនេះមិនសូវមានឥទ្ធិពលទៅលើបេះដូង គេអាចប្រើឱសថនេះចំពោះអ្នកជំងឺដែលកំពុងមានជំងឺបេះដូងផងដែរ។

    • សកម្មភាពឱសថ

      មានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាមប៉ុណ្ណោះ(ភ្ញោចគ្រឿងទទួលα1 (α1 receptor)) ដើម្បីកន្ត្រាក់សរសៃឈាម ធ្វើអោយសម្ពាធឈាមកើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp