Micafungin sodium
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ដែលបង្កដោយមេរោគផ្សិតអាស្ពេហ្គីលូស(Aspergillus)និងមេរោគផ្សិតកង់ឌីដា(Candida)។ ・បង្ការការកើតមានជំងឺឆ្លងមេរោគផ្សិតអាស្ពេហ្គីលូស(Aspergillus)និងមេរោគផ្សិតកង់ឌីដា(Candida) ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: - មនុស្សពេញវ័យ: ・ជំងឺឆ្លងមេរោគផ្សិតអាស្ពេហ្គីលូស(Aspergillosis):ប្រើ1ថ្ងៃ1ដង 50~150mg ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតឱសថ ប៉ុន្តែ មិនត្រូវអោយហួសកម្រិត1ថ្ងៃ300mgនោះទេ។ ・ជំងឺឆ្លងមេរោគផ្សិតកង់ឌីដា(Candidiasis):ប្រើ1ថ្ងៃ1ដង 50mg ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតឱសថ ប៉ុន្តែ មិនត្រូវអោយហួសកម្រិត1ថ្ងៃ300mgនោះទេ។ ・បង្ការជំងឺឆ្លងមេរោគផ្សិតអាស្ពេហ្គីលូស(Aspergillosis)និងជំងឺកង់ឌីដាស៊ីស (Candidiasis)ដែលកើតចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):ប្រើ1ថ្ងៃ1ដង 50mg ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ នៅពេលលាយសេរ៉ូម ត្រូវប្រើសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស ដោយមិនត្រូវប្រើទឹកសម្រាប់លាយថ្នាំចាក់នោះទេ។ ត្រូវព្យរសេរ៉ូមដោយប្រើរយៈពេលយ៉ាងហោចណាស់30នាទីករណីប្រើឱសថ75mgចុះ និង ប្រើរយៈពេលយ៉ាងហោចណាស់1ម៉ោងករណីប្រើឱសថលើសពី75mg។ - កុមារ: ・ជំងឺឆ្លងមេរោគផ្សិតអាស្ពេហ្គីលូស(Aspergillosis):ប្រើ1ថ្ងៃ1ដង 1~3mg/kg ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតឱសថ ប៉ុន្តែ មិនត្រូវអោយហួសកម្រិត1ថ្ងៃ6mg/kgនោះទេ។ ・ជំងឺឆ្លងមេរោគផ្សិតកង់ឌីដា (Candidiasis):ប្រើ1ថ្ងៃ1ដង 1mg/kg ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតឱសថ ប៉ុន្តែ មិនត្រូវអោយហួសកម្រិត1ថ្ងៃ6mg/kgនោះទេ។ ・ជំងឺឆ្លងមេរោគផ្សិតអាស្ពេហ្គីលូស(Aspergillosis)និងជំងឺកង់ឌីដាស៊ីស (Candidiasis)ដែលកើតចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):ប្រើ1ថ្ងៃ1ដង 1mg/kg ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ នៅពេលលាយសេរ៉ូម ត្រូវប្រើសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស ដោយមិនត្រូវប្រើទឹកសម្រាប់លាយថ្នាំចាក់នោះទេ។ ត្រូវព្យរសេរ៉ូមដោយប្រើរយៈពេលយ៉ាងហោចណាស់1ម៉ោង។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
