Mianserin hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពី1ថ្ងៃ30mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ដោយអាចបង្កើនកម្រិតដល់1ថ្ងៃ60mg។ ឬក៏ប្រើដោយលេប1ថ្ងៃ1ដងក្នុងកម្រិតដូចខាងលើ (30~60mg) នៅក្រោយអាហារពេលល្ងាចឬមុនពេលចូលគេងក៏បាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (ឱសថSelegiline hydrochloride ឱសថRasagiline mesilate)។ 
- 
                    ផលរំខានផលរំខានដោយសារសកម្មភាពប្រឆាំងកូលីនខ្លាំងមានលក្ខណៈតិចតួច ប៉ុន្តែ អាចផ្ដល់ផលរំខានជាអាការៈងងុយគេង។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថប្រភេទតេត្រាសាយឃ្លីក (Tetracyclic antidepressants)មានសកម្មភាពប្រឆាំងសារធាតុហ៊ីស្តាមីន(Histamine)ខ្លាំង។ 
- 
                    សកម្មភាពឱសថទប់ស្កាត់គ្រឿងទទួលα2ដែលស្ថិតនៅលើកោសិកាសរសៃប្រសាទមុនស៊ីណាប់។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពជម្រុញការបញ្ចេញសារធាតុន័រអាដ្រេណាលីន(Noradrenaline)នៅក្នុងខួរក្បាល ដើម្បីបង្កើនការភ្ញោចគ្រឿងទទួលនៃសារធាតុនេះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
