Mexiletine hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង (Ventricular tachyarrhythmia) ・រោគសញ្ញាផ្សេងៗ (អាការៈឈឺចាប់ ស្ពឹក) ដែលបណ្ដាលមកពីផលប៉ះពាល់សរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែម។ ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង (Ventricular tachyarrhythmia)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: ・ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង (Ventricular tachyarrhythmia): មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ300mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ450mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・រោគសញ្ញាផ្សេងៗ (អាការៈឈឺចាប់ ស្ពឹក) ដែលបណ្ដាលមកពីផលប៉ះពាល់សរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែម: មនុស្សពេញវ័យ:លេប 1ថ្ងៃ300mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ ករណីថ្នាំចាក់: ・វិធីចាក់តាមសរសៃវ៉ែនតែ1ដង: មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង125mg (2~3mg/kg) ចាក់តាមសរសៃវ៉ែនយឺតៗរយៈពេល5~10នាទី ក្រោមការតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម។ អាចប្រើឱសថនេះដោយលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសជាដើម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・វិធីព្យួរសេរ៉ូមតាមសរសៃវ៉ែន: ករណីវិធីចាក់តាមសរសៃវ៉ែនតែ1ដងបង្ហាញប្រសិទ្ធិភាព និង ត្រូវការបន្តប្រសិទ្ធិភាពនោះ ត្រូវប្ដូរមកប្រើវិធីព្យួរសេរ៉ូមតាមសរសៃវ៉ែន ក្រោមការតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម ដោយជ្រើសរើសអនុវត្តវិធីមួយក្នុងវិធីទាំងពីរខាងក្រោម៖ (1) ករណីប្រើឧបករណ៍សឺរ៉ាំងបាញ់ (Syringe pump):ប្រើក្នុងកម្រិត125mg ចាក់បញ្ចូលឱសថក្នុងល្បឿន0.4~0.6mg/kg/ម៉ោង។ អាចប្រើឱសថនេះដោយលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសជាដើម។ (2) ករណីប្រើឧបករណ៍ព្យួរសេរ៉ូមដែលអាចសម្រួលបរិមាណឱសថតិចតួចបាន:ប្រើក្នុងកម្រិត125mg ដោយពង្រាវដើម្បីទទួលបានបរិមាណ500mL រួចចាក់បញ្ចូលឱសថក្នុងល្បឿន0.4~0.6mg/kg/ម៉ោង។ អាចប្រើឱសថនេះដោយលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសជាដើមបរិមាណ500mL។ 
- 
                    ហាមប្រើករណីថ្នាំលេប: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ (ជំងឺAtrioventricular blockកម្រិតII~III ដែលមិនទាន់ប្រើPacemaker ជាដើម)។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងកម្រិតធ្ងន់ធ្ងរ។ (ករណីប្រើចំពោះរោគសញ្ញាផ្សេងៗ (អាការៈឈឺចាប់ ស្ពឹក) ដែលបណ្ដាលមកពីផលប៉ះពាល់សរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែមប៉ុណ្ណោះ) ករណីថ្នាំចាក់: ・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ (ជំងឺAtrioventricular blockកម្រិតII~III ដែលមិនទាន់ប្រើPacemaker ជាដើម)។ 
- 
                    ផលរំខានវិលមុខ ឈឺក្បាល ញ័រដៃជើង រោគសញ្ញាក្រពះពោះវៀន សម្ពាធឈាចុះទាប ស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block)។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・មានប្រសិទ្ធិភាពចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង ជាពិសេស ・Ventricular extrasystole និង Ventricular Tachycardia។ គេប្រើឱសថ Aprindine hydrochloride ករណីឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាព។ ・កម្រិតប្រើប្រាស់នៃឱសថនេះប្រែប្រួលនៅពេលប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង។ ・ផលរំខានប៉ះពាល់ក្រពះពោះវៀនដែលបង្កដោយឱសថ Mexiletine hydrochloride អាចកាត់បន្ថយបានដោយការពិសារទឹកអោយបានច្រើន(1កែវពេញ)នៅពេលពិសារថ្នាំ។ 
- 
                    សកម្មភាពឱសថមានសកម្មភាពទៅលើសាច់ដុំនៅថតក្រោមនៃបេះដូង។ ឱសថប្រភេទនេះមានសកម្មភាពទប់ស្កាត់គ្រឿងចម្លងសូដ្យូម(Na channel) ដូចទៅនឹងឱសថប្រភេទIaដែរ ប៉ុន្តែរយៈពេលនៃការបញ្ជូនប៉ូតង់ស្បែលមានលក្ខណៈខ្លី ហើយរយៈពេលមិនចម្លងប៉ូតង់ស្បែល(Refractory period)ក៏ខ្លីផងដែរ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
