Metyrapone
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖ - ប្រើនៅក្នុងការវាស់សមត្ថភាពបម្រុងសម្រាប់ការបញ្ចេញអរម៉ូនACTHនៃក្រពេញPituitary - ព្យាបាលបណ្ដុំរោគសញ្ញាគូស៊ីង (Cushing's syndrome)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីប្រើនៅក្នុងការវាស់សមត្ថភាពបម្រុងសម្រាប់ការបញ្ចេញអរម៉ូនACTHនៃក្រពេញPituitary: - មនុស្សពេញវ័យ លេបក្នុងកម្រិត 1ដង 500~750mg 1ថ្ងៃ6ដង រៀងរាល់4ម៉ោងម្ដង។ - កុមារ លេបក្នុងកម្រិត 1ដង 15mg/kg 1ថ្ងៃ6ដង រៀងរាល់4ម៉ោងម្ដង។ ប៉ុន្តែ កម្រិតអប្បបរមានៃការប្រើឱសថនេះគឺ 250mg/ដង។ ・ករណីប្រើនៅក្នុងការព្យាបាលបណ្ដុំរោគសញ្ញាគូស៊ីង (Cushing's syndrome): មនុស្សពេញវ័យនិងកុមារ លេបក្នុងកម្រិត 1ដង 250mg~1g 1ថ្ងៃ1~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺមុខងារAdrenal cortexចុះខ្សោយ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
