Meticrane

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងទៀតជាដើមហេតុ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង150mg, 1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈមិនបញ្ចេញទឹកនោម (Anuria)។

      ・អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ។

      ・អ្នកដែលមានកម្រិតសូដ្យូម(Na)និងប៉ូតាស្យូម(K)នៅក្នុងរាងកាយកំពុងធ្លាក់ចុះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics) ឬ ឱសថដែលស្រដៀងនោះ(ឱសថChlorthalidone ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថ Terfenadine។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថ Desmopressin acetate hydrate។

    • ផលរំខាន

      កម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប កម្រិតកាល់ស្យូម(Ca)ក្នុងឈាមឡើងខ្ពស់ កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង មេតាបូលីសស្ករប្រែប្រួល ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ កម្រិតBUNកើនឡើង គ្រាប់ឈាមសធ្លាក់ចុះ បញ្ហាមុខងារភេទ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមដោយយឺតៗនិងមានលំនឹង ហើយនៅតែបន្តមានប្រសិទ្ធិភាពទោះជាប្រើប្រាស់រយៈពេលវែងក៏ដោយ។ ប្រសិទ្ធិភាពនឹងកើនឡើងនៅពេលប្រើរួមជាមួយឱសថផ្សេងទៀត។ ឱសថនេះអាចប្រើ1ថ្ងៃ1ទៅ2ដង។ នៅពេលចាប់ផ្ដើមប្រើប្រាស់ដំបូង វាអាចនឹងបង្ហាញប្រសិទ្ធិភាពខ្លាំង។

      ・ក្នុងករណីប្រើរួមជាមួយឱសថប្រភេទឌីជីតាលីស(Digitalis) ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលធ្វើអោយកម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប ព្រោះនៅក្នុងស្ថានភាពនេះ អ្នកជំងឺងាយកើតមានអាការៈពុលឱសថឌីជីតាលីស។ ម្យ៉ាងទៀត ផលរំខានដែលធ្វើអោយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើងនៃឱសថនេះ អាចបង្កអោយមានអាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិច(Gout attack)។

      ・ហាមប្រើឱសថនេះចំពោះអ្នកដែលមានជំងឺខ្សោយតម្រងនោម។

    • សកម្មភាពឱសថ

      មានសកម្មភាពនៅផ្នែកឆ្ងាយនៃបំពង់ផលិតទឹកនោម(Distal tubule) ដោយទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុសូដ្យូម(Na) និង ក្លរ(Cl)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp