Methylthioninium chloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺMethemoglobinemiaលក្ខណៈពុល។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- ចំពោះទារកអាយុលើសពី3ខែ កុមារ និង មនុស្សពេញវ័យ: ប្រើក្នុងកម្រិត 1ដង1~2 mg/kg ដោយចាក់ក្នុងសរសៃវ៉ែនរយៈពេល5នាទីឬយូរជាងនេះ។ ប្រសិនបើក្រោយប្រើឱសថនេះ1ម៉ោង រោគសញ្ញានៅតែមិនល្អប្រសើរឡើង អាចចាក់បន្ថែមទៀតក្នុងកម្រិតដូចគ្នាទៅតាមការចាំបាច់ ប៉ុន្តែ បរិមាណសរុបមិនត្រូវលើសពី 7mg/kg។
- ចំពោះទារកទើបកើតនិងទារកអាយុ3ខែចុះ: ប្រើក្នុងកម្រិត 1ដង 0.3~0.5 mg/kg ដោយចាក់ក្នុងសរសៃវ៉ែនរយៈពេល5នាទីឬយូរជាងនេះ។ ប្រសិនបើក្រោយប្រើឱសថនេះ1ម៉ោង រោគសញ្ញានៅតែមិនល្អប្រសើរឡើង អាចចាក់បន្ថែមទៀតក្នុងកម្រិតដូចគ្នាទៅតាមការចាំបាច់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទPhenothiazineនិងស្រដៀងនោះ។
・អ្នកដែលមានជំងឺកង្វះអង់ស៊ីម Glucose-6-phosphate dehydrogenase (G6PD)។
・អ្នកដែលមានជំងឺកង្វះអង់ស៊ីម NADPH reductase។
・អ្នកដែលមានជំងឺMethemoglobinemiaបង្កដោយសារធាតុChlorate។
・អ្នកដែលមានជំងឺMethemoglobinemiaបង្កដោយសារធាតុប្រភេទNitriteដែលប្រើជាថ្នាំព្យាបាលអាការៈពុលសមាសធាតុស្យាន(Cyanide)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp