Methylphenidate hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺងងុយគេងខុសប្រក្រតី (Narcolepsy)

      - ជំងឺខ្វះការប្រុងប្រយ័ត្ននិងនៅមិនស្ងៀម (Attention deficit hyperactivity disorder, ADHD)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីប្រើចំពោះជំងឺងងុយគេងខុសប្រក្រតី (Narcolepsy):

      មនុស្សពេញវ័យ លេប1ថ្ងៃ20~60mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីប្រើចំពោះជំងឺខ្វះការប្រុងប្រយ័ត្ននិងនៅមិនស្ងៀម (Attention deficit hyperactivity disorder, ADHD):

      - ចំពោះអ្នកជំងឺដែលមានអាយុក្រោម18ឆ្នាំ: នៅលើកដំបូង ប្រើក្នុងកម្រិត1ថ្ងៃ1ដង18mg រួចប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ1ដង18~45mg។ ករណីចាំបាច់ត្រូវបង្កើនកម្រិតប្រើប្រាស់ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍ ហើយបង្កើនកម្រិត 9mgឬ18mg/ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពី54mg/ថ្ងៃនោះទេ។

      - ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅ: នៅលើកដំបូង ប្រើក្នុងកម្រិត1ថ្ងៃ1ដង18mg នៅពេលព្រឹក។ ករណីចាំបាច់ត្រូវបង្កើនកម្រិតប្រើប្រាស់ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍ ហើយបង្កើនកម្រិត 9mgឬ18mg/ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពី72mg/ថ្ងៃនោះទេ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈមិនស្ងប់ចិត្ត ភ័យ ស្លន់ស្លោហួសហេតុ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroidism)។

      ・អ្នកដែលមានចង្វាក់បេះដូងលឿនខុសប្រក្រតី ឬ មានជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺTic disorderទាក់ទងនឹងចលនា ឬ ជំងឺTourette syndrome ឬ មានសមាជិកគ្រួសារដែលមានជំងឺទាំងនេះ។

      ・អ្នកដែលមានជំងឺបាក់ទឹកចិត្ត(Depression)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺមហារីកPheochromocytoma។

      ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីឈប់ប្រើប្រាស់ឱសថទប់ស្កាត់អង់ស៊ីមMAO។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・កុមារក្រោមអាយុ6ឆ្នាំ។ (ករណីប្រើចំពោះជំងឺងងុយគេងខុសប្រក្រតី (Narcolepsy)ប៉ុណ្ណោះ)

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp