Methylmethionine sulfonium chloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយរោគសញ្ញានៃជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺរលាកក្រពះ

      - កែលម្អមុខងារថ្លើម ចំពោះអ្នកដែលមានជំងឺថ្លើមលក្ខណៈរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង25~75mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)(ករណីថ្នាំចាក់:) រាករូសឬទល់លាមក ឡើងកន្ទួលក្រហម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើមានរោគសញ្ញានៃអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ឬប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis) ដូចជា ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង បែកញើស កន្ទាលត្រអាក ជាដើម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាម។

    • សកម្មភាពឱសថ

      មានសកម្មភាពព្យាបាលដំបៅ បង្អាក់សកម្មភាពសារធាតុហ៊ីស្តាមីន ទប់ស្កាត់ខ្លាញ់រុំថ្លើម កែលម្អមេតាបូលីសក្នុងរាងកាយ ទប់ស្កាត់បម្រែបម្រួលនៃភ្នាសក្រពះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp