Methylergometrine maleate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញការកន្ត្រាក់ស្បូន ព្រមទាំងប្រើនៅក្នុងការបង្ការនិងព្យាបាលអាការៈហូរឈាមនៅស្បូន ក្នុងករណីដូចខាងក្រោម ៖
- ក្រោយបញ្ចេញសុកនៅពេលសម្រាលកូន
- អាការៈនៃស្បូនមិនវិលត្រឡប់មកសភាពដើមវិញក្រោយពេលសម្រាល
- ការរលូតកូន
- ការពន្លូតកូនដោយសិប្បនិម្មិត។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះមានប្រសិទ្ធិភាពជម្រុញការកន្ត្រាក់ស្បូន ព្រមទាំងប្រើនៅក្នុងការបង្ការនិងព្យាបាលអាការៈហូរឈាមនៅស្បូន ក្នុងករណីដូចខាងក្រោម ៖
- មុននិងក្រោយពេលបញ្ចេញសុកនៅពេលសម្រាលកូន
- អាការៈហូរឈាមដោយសារស្បូនមិនកន្ត្រាក់ក្រោយពេលសម្រាល
- អាការៈនៃស្បូនមិនវិលត្រឡប់មកសភាពដើមវិញក្រោយពេលសម្រាល
- ការសម្រាលកូនដោយវះកាត់
- ការរលូតកូន
- ការពន្លូតកូនដោយសិប្បនិម្មិត។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង 0.125~0.25mg 1ថ្ងៃ2~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង 0.1~0.2mg ចាក់តាមសរសៃវ៉ែន ឬ ប្រើ1ដង0.2mg ចាក់ក្រោមស្បែកឬចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទErgot alkaloidsផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・មុនពេលសម្រាលក្បាលទារកចេញ ក្នុងពេលសម្រាលកូន។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូងធ្ងន់ធ្ងរ។
・អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)
・អ្នកដែលកំពុងប្រើប្រាស់ឱសថណាមួយក្នុងចំណោមឱសថខាងក្រោម ៖
- ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Ritonavir, Indinavir, Nelfinavir, Atazanavir, Fosamprenavir, Darunavir)
- ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Voriconazole)
- ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D (Sumatriptan, Zolmitriptan, Eletriptan, Rizatriptan, Naratriptan)
- Efavirenz, Cobicistat, Letermovir, Ergotamine។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម បេះដូងលោតញាប់ ជីពចរខុសប្រក្រតី សម្ពាធឈាមកើនឡើងឬធ្លាក់ចុះ ឈឺក្បាល វិលមុខ ហ៊ឹងត្រចៀក ចង់ក្អួត។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ឡើងកន្ទួលក្រហមនិងរមាស់លើស្បែក កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។
- ឈឺទ្រូង ថប់ទ្រូង អារម្មណ៍ដូចត្រូវសង្កត់ឬរឹត (ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង រោគសញ្ញានៃសរសៃឈាមបេះដូងកន្ត្រាក់)
- វិលមុខ ជីពចរខុសប្រក្រតី បាត់បង់ស្មារតី (ធ្លាក់ឈាមខុសប្រក្រតីធ្ងន់ធ្ងរ ជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block))។
-
អន្តរប្រតិកម្ម
・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Ritonavir, Indinavir, Nelfinavir, Atazanavir, Fosamprenavir, Darunavir), ឱសថEfavirenz, ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Voriconazole), ឱសថCobicistat, ឱសថLetermovir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethylergometrineកើនឡើង បង្កជាផលរំខានធ្ងន់ធ្ងរ។ ដូច្នេះហាមប្រើរួមគ្នា។
- ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D (Sumatriptan, Zolmitriptan, Eletriptan, Rizatriptan, Naratriptan), ឱសថErgotamine - អាចធ្វើអោយសម្ពាធឈាមកើនឡើង និង ការកន្ត្រាក់នៃសរសៃឈាម។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថBromocriptine - អាចធ្វើអោយសម្ពាធឈាមកើនឡើង និង អាការៈឈឺក្បាលឬសាច់ដុំកន្ត្រាក់។ល។
・ឱសថប្រឆាំងបាក់តេរីប្រភេទMacrolides (Erythromycin, Clarithromycin), ឱសថCimetidine, ឱសថQuinupristin/Dalfopristin, ឱសថStiripentol, ក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethylergometrineកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថNevirapine, ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃMethylergometrineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃនិងធ្វើអោយរលូតកូន។
・ស្ត្រីបំបៅដោះកូន គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម ៖
- ធ្វើអោយសាច់ដុំស្បូនកន្ត្រាក់
- បង្រួញរយៈពេលនៃដំណាក់កាលទីIIIនៃការសម្រាលកូន(ដំណាក់កាលបញ្ចេញសុក) ធ្វើអោយបរិមាណឈាមហូរមានការថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp