Methyldopa hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)

      - ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ250~750mg រយៈពេលប៉ុន្មានថ្ងៃឬយូរជាងនេះ ដោយអាចបង្កើនកម្រិតម្ដង250mg/ថ្ងៃ។

      កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ250~2000mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងកើតមានរោគសញ្ញនៃជំងឺរលាកថ្លើមស្រួចស្រាវឬរ៉ាំរ៉ៃ ឬ ជំងឺក្រិនថ្លើម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNon-selective monoamine oxidase inhibitor។

    • ផលរំខាន

      ផលរំខានរួមមាន វិលមុខ សម្ពាធឈាមចុះទាបនៅពេលក្រោកឈរ អស់កម្លាំង ងងុយគេង ស្ងួតក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម)

      - ឈឺក្បាល ក្ដៅខ្លួន ឈាមក្រកក ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ មានស្នាមជាំស្វាយនៅលើស្បែក (ជំងឺខ្វះឈាមប្រភេទHemolytic anemia រោគសញ្ញានៃការថយចុះគ្រាប់ឈាមសឬប្លាកែត)

      - ពិបាកដកដង្ហើម ហើមពេញខ្លួន (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​)

      - ឈឺក្បាល ក្អួតចង្អោរ ដៃជើងឬមុខធ្វើចលនាដោយឯកឯង (រោគសញ្ញានៃការប៉ះពាល់សរសៃឈាមក្នុងខួរក្បាលឬប្រព័ន្ធគ្រប់គ្រងចលនា)

      - ឈឺទ្រូង អារម្មណ៍ត្រូវគេសង្កត់ឬចង្អៀតក្នុងទ្រូង បែកញើសទាំងត្រជាក់ (អាការៈត្បៀតសរសៃឈាមក្នុងបេះដូង)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកលើស្បែក ដាច់រលាត់ (ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ក្ដៅខ្លួន ស្នាមក្រហមរាងមេអំបៅនៅលើផ្ទៃមុខ ឈឺសាច់ដុំ ឈឺសន្លាក់ ហើមកូនកណ្ដុរ រួយខ្លួន ឈឺផ្នែកខាងលើនៃពោះ (រោគសញ្ញាដូចទៅនឹងSLE)។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទNon-selective monoamine oxidase inhibitor - អាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខ្លាំង ប៉ះពាល់ដល់សរីរាង្គផ្សេងៗ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថសណ្ដំThiopental Sodium - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។

      ・ឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។

      ・ឱសថព្យាបាលជំងឺផាគីនសិនLevodopa - អាចបង្កើនសកម្មភាពបញ្ចុះសម្ពាធឈាមនៃMethyldopa hydrate។

      ・ឱសថជាតិដែក - អាចបន្ថយសកម្មភាពបញ្ចុះសម្ពាធឈាមនៃMethyldopa hydrate។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានបង្កជាអាការៈងងុយគេង ឬ អស់កម្លាំង ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ដោយសារឱសថនេះមិនធ្វើអោយបរិមាណឈាមច្របាច់ពីបេះដូងឬបរិមាណឈាមចូលក្នុងតម្រងនោមថយចុះនោះទេ គេអាចប្រើឱសថនេះចំពោះអ្នកជំងឺខ្សោយបេះដូងឬអ្នកជំងឺខ្សោយតម្រងនោមបាន។

      ・ហាមប្រើចំពោះអ្នកដែលមានជំងឺរលាកថ្លើម ឬ ក្រិនថ្លើម។

    • សកម្មភាពឱសថ

      ឱសថនេះនឹងបំលែងទៅជាα-Methylnoradrenalineដែលនឹងទៅភ្ញោចគ្រឿងទទួលអាល់ហ្វា 2 (α2 receptor)នៅក្នុងខួរក្បាល ធ្វើអោយប្រព័ន្ធសរសៃប្រសាទកាត់បន្ថយភាពតានតឹង ហើយសរសៃឈាមនៅក្នុងរាងកាយរីកធំ ធ្វើអោយសម្ពាធឈាមក៏ថយចុះ។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុរេនីន(Renin)ដែលជាសារធាតុមានតួនាទីនៅក្នុងការធ្វើអោយសម្ពាធឈាមកើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp