Methyl L-cysteine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺផ្ដាសាយ ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺទងសួតរីក(Bronchiectasis) ជំងឺរបេងសួត ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema) ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក រលាកបំពង់សម្លេង) ជំងឺធូលីចូលសួត(Silicosis)។
- បញ្ចេញស្លេស្មដែលកើតមានច្រើននៅក្នុងជំងឺរលាកឆ្អឹងសងខាងច្រមុះរ៉ាំរ៉ៃ(Chronic sinusitis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង100mg, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp