Methoxsalen

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្បែកខ្វះសារធាតុមេឡានីន (Vitiligo vulgaris)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ លេប1ថ្ងៃ20mg។ កុមារអាយុ7~12ឆ្នាំ លេប1ថ្ងៃ 10~20mg។ កុមារអាយុ6ឆ្នាំចុះ លេប1ថ្ងៃ10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      នៅ2ម៉ោងក្រោយលេបឱសថនេះ អ្នកជំងឺត្រូវទទួលពន្លឺព្រះអាទិត្យឬកាំរស្មីUVសិប្បនិម្មិត។

      ករណីថ្នាំលាបលើស្បែក (0.3%, 1%):

      លាបក្នុងបរិមាណសមស្របនៅលើស្បែកដែលមានសម្បុរសខុសប្រក្រតីប៉ុណ្ណោះ ហើយនៅ2ម៉ោងក្រោយលាបឱសថនេះ អ្នកជំងឺត្រូវទទួលពន្លឺព្រះអាទិត្យឬកាំរស្មីUVសិប្បនិម្មិត។ ជាទូទៅ គួរប្រើដោយលាបនៅកន្លែងដដែល1សប្ដាហ៍1~3ដង។

      គួរប្រើថ្នាំលាបលើស្បែកចំពោះករណីកើតមានអាការៈដោយកន្លែង ហើយប្រើថ្នាំលេបចំពោះករណីកើតមានអាការៈពេញរាងកាយ(ផឿក)។

    • ហាមប្រើ

      ・អ្នកដែលកំពុងកើតមានឬធ្លាប់កើតមានជំងឺមហារីកស្បែក។

      ・អ្នកដែលមានជំងឺPorphyria ឬ ជំងឺLupus erythematosus ឬ ជំងឺXeroderma pigmentosum ឬ ជំងឺស្បែកប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។

      ・អ្នកដែលមានជំងឺថ្លើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការអនុវត្តវិធីព្យាបាលPUVA អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកស្បែក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp