Methamphentamine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលនិងបម្រើបម្រាស់ដូចខាងក្រោម៖
- ជំងឺងងុយគេងខុសប្រក្រតី (Narcolepsy)
- ស្ថានភាពបាត់បង់ស្មារតីគ្រប់ប្រភេទ ស្ថានភាពគេងលក់ជ្រៅ(Lethargy) ស្ថានភាពស្មារតីរង្វេងវង្វាន់ ស្ថានភាពសន្លប់ដោយសារការចាក់អាំងស៊ុយលីន(Insulin shock)
- ជំងឺឬស្ថានភាពបាក់ទឹកចិត្ត (Depression)
- រោគសញ្ញាពេលស្មារតីធ្លាក់ចុះនៅក្នុងជំងឺវិកលចរឹត (Schizophrenia)
- ជម្រុញការដឹងស្មារតីមកវិញរបស់អ្នកជំងឺ នៅក្នុងពេលវះកាត់ ក្រោយការវះកាត់ ឬ ក្រោយប្រើឱសថសណ្ដំ
- ព្យាបាលអាការៈពុលឱសថសណ្ដំឬឱសថធ្វើអោយងងុយគេង។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ លេប1ដង 2.5~5mg 1ថ្ងៃ10~15mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ថ្ងៃ 3~6mg ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីឈប់ប្រើប្រាស់ឱសថទប់ស្កាត់អង់ស៊ីមMAO។
・អ្នកដែលមានជំងឺលើសសម្ពាធឈាមឬជំងឺរឹងសរសៃអាកទែ(Arteriosclerosis) កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺបេះដូង។
・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroidism)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទភ្ញោចគ្រឿងទទួលអាដ្រេណាលីន (Adrenergic agonist)។
・អ្នកដែលមានអាការៈគេងមិនលក់ ឬ ស្មារតីកំពុងឡើងខ្ពស់ខ្លាំង។
・អ្នកដែលធ្លាប់មានអាការៈញៀនថ្នាំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp