Metenolone acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម:

      - ជំងឺពុកឆ្អឹង

      - ស្ថានភាពរាងកាយទ្រុឌទ្រោមខ្លាំងដោយសារ:ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺមហារីក របួសក្រៅ របួសរលាកភ្លើង។

      - ស្ថានភាពចុះខ្សោយនៃខួរឆ្អឹងដោយសារ:ជំងឺខ្វះឈាមប្រភេទAplastic anemia។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ10~20mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង100mg (Metenolone enanthate) ចាក់ក្នុងសាច់ដុំ រៀងរាល់1~2សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឹមហារីកទាក់ទងនឹងអរម៉ូនបុរសអង់ដ្រូជេន (ដូចជា ជំងឹមហារីកក្រពេញប្រូស្តាត)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ប៉ះពាល់មុខងារថ្លើម រោមដុះច្រើន រដូវខុសប្រក្រតី មេជីវិតឈ្មោលថយចុះ ចង់ក្អួត ក្អួត ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាឱសថក្នុងជម្រើសទី1សម្រាប់ការព្យាបាលជំងឺខ្វះឈាមប្រភេទAplastic anemia។

      ・ករណីប្រើប្រាស់ឱសថនេះរយៈពេលវែង ត្រូវធ្វើការពិនិត្យមុខងារថ្លើមជាប្រចាំ។

      ・មិនសូវមានប្រសិទ្ធិភាពចំពោះប្លាកែតឬគ្រាប់ឈាមសនោះទេ។

    • សកម្មភាពឱសថ

      ・ទប់ស្កាត់ការបញ្ចេញចោលសារធាតុកាល់ស្យូមទៅក្នុងទឹកនោម ក៏ដូចជាទប់ស្កាត់ប្រតិកម្មរំលាយឆ្អឹង ដើម្បីរក្សាម៉ាសឆ្អឹងនៅក្នុងរាងកាយ។

      ・ភ្ញោចសកម្មភាពនៃកោសិកាផលិតគ្រាប់ឈាមក្នុងខួរឆ្អឹង ព្រមទាំងបង្កើនការផលិតសារធាតុអេរីស្រូប៉ូអេទីន (Erythropoietin)នៅក្នុងតម្រងនោម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp