Mesna

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការកើតឡើងនៃផលប៉ះពាល់សរីរាង្គក្នុងប្រព័ន្ធតម្រងនោម (រលាកប្លោកនោមលក្ខណៈហូរឈាម បញ្ហាបញ្ចេញទឹកនោមជាដើម) ដែលកើតមានដោយសារការប្រើប្រាស់ឱសថIfosfamide ឬ ឱសថCyclophosphamide (នៅមុនពេលអនវុត្តការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation))។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើឱសថIfosfamide:

      ជាទូទៅ ប្រើឱសថMesna ក្នុងកម្រិតស្មើនឹង20%នៃកម្រិតប្រើក្នុង1ថ្ងៃរបស់ឱសថIfosfamide សម្រាប់ការប្រើ1ដង ដោយចាក់ក្នុងសរសៃវ៉ែន។ ប្រើឱសថនេះក្នុងកម្រិតខាងលើ 1ថ្ងៃ3ដង (នៅពេលប្រើឱសថIfosfamide នៅរយៈពេល4ម៉ោងបន្ទាប់ពីនោះ និង នៅរយៈពេល8ម៉ោងបន្ទាប់ពីនោះ) ដោយចាក់ក្នុងសរសៃវ៉ែន។ កម្រិតប្រើក្នុង1ថ្ងៃនៃឱសថMesnaជាអតិបរមា អាចស្មើនឹង100%នៃកម្រិតប្រើក្នុង1ថ្ងៃរបស់ឱសថIfosfamide។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីប្រើឱសថCyclophosphamide (នៅមុនពេលអនវុត្តការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)):

      ជាទូទៅ ប្រើឱសថMesna ក្នុងកម្រិតស្មើនឹង40%នៃកម្រិតប្រើក្នុង1ថ្ងៃរបស់ឱសថCyclophosphamide សម្រាប់ការប្រើ1ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី។ ប្រើឱសថនេះក្នុងកម្រិតខាងលើ 1ថ្ងៃ3ដង (នៅពេលប្រើឱសថCyclophosphamide នៅរយៈពេល4ម៉ោងបន្ទាប់ពីនោះ និង នៅរយៈពេល8ម៉ោងបន្ទាប់ពីនោះ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទThiolផ្សេងទៀត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp