Mesalazine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      <ប្រភេទធម្មតា>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)(លើកលែងកម្រិតធ្ងន់ធ្ងរ)

      - ជំងឺក្រូន(Crohn's disease)។

      <ប្រភេទរលាយក្នុងពោះវៀន>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)(លើកលែងកម្រិតធ្ងន់ធ្ងរ)។

      ករណីថ្នាំសុលឬចាក់បញ្ចូលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)(លើកលែងកម្រិតធ្ងន់ធ្ងរ)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      <ប្រភេទធម្មតា>

      ・ករណីជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ (Ulcerative colitis):

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1500mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ ប៉ុន្តែ នៅដំណាក់កាលធូរស្បើយ អាចប្រើត្រឹម1ថ្ងៃ1ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ2250mg។ នៅដំណាក់កាលអាការៈរើឡើងខ្លាំង អាចប្រើដល់កម្រិត1ថ្ងៃ4000mg បែងចែកជា2ដងក្នុង1ថ្ងៃ ។

      - កុមារ:លេប1ថ្ងៃ30~60mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាណប្រើក្នុង1ថ្ងៃគឺ2250mg។

      ・ករណីជំងឺក្រូន(Crohn’s disease):

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1500~3000mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:លេប1ថ្ងៃ40~60mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      <ប្រភេទរលាយក្នុងពោះវៀន>

      មនុស្សពេញវ័យ:លេប1ថ្ងៃ2400mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ ប៉ុន្តែ នៅដំណាក់កាលធូរស្បើយ អាចប្រើ1ថ្ងៃ1ដង2400mg ក្រោយបរិភោគអាហារ។ នៅដំណាក់កាលអាការៈរើឡើងខ្លាំង អាចប្រើដល់កម្រិត1ថ្ងៃ3600mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ករណីថ្នាំសុលឬចាក់បញ្ចូលតាមទ្វារធំ:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1g សុលឬចាក់បញ្ចូលតាមទ្វារធំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទSalicylates។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស លាមកមានឈាម ឈឺពោះ ឡើងកន្ទួលក្រហម ទឹកនោមប្រែពណ៌។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ពិបាកដកដង្ហើម ក្អកស្ងួត (ជំងឺសួតប្រភេទInterstitial pneumonia)

      - ឈឺទ្រូង ក្ដៅខ្លួន ពិបាកដកដង្ហើម (រលាកសាច់ដុំបេះដូង រលាកស្រទាប់បេះដូង រលាកស្រទាប់ទ្រូង)

      - ក្ដៅខ្លួន បរិមាណទឹកនោមថយចុះ ពិបាកដកដង្ហើម (រលាកតម្រងនោមប្រភេទInterstitial nephritis បណ្ដុំរោគសញ្ញាNephrotic syndrome មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ)

      - អាការៈខ្វះឈាម ងាយហូរឈាម ក្ដៅខ្លួន (ជំងឺខ្វះឈាមប្រភេទ(Aplastic anemia) រោគសញ្ញានៃការថយចុះគ្រាប់ឈាមឬប្លាកែត)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ឈឺផ្នែកពោះឬផ្នែកចង្កេះនិងខ្នងខ្លាំង ក្ដៅខ្លួន ចង់ក្អួត ក្អួត (រលាកលំពេង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះទឹកនោម ឱសថស្តេរ៉ូអ៊ីត - អាចធ្វើអោយលទ្ធផលនៃការពិនិត្យមួយចំនួនប្រែប្រួល(បរិមាណទឹកនោម កម្រិតសូដ្យូមឬប៉ូតាស្យុងក្នុងទឹកនោម)។

      ・ឱសថAzathioprine, ឱសថMercaptopurine - អាចធ្វើអោយប៉ះពាល់ដល់មុខងារខួរឆ្អឹង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ច្រើនប្រើរួមជាមួយឱសថប្រភេទស្តេរ៉ូអ៊ីត ហើយការប្រើប្រាស់អាចត្រូវការរយៈពេលវែង ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតឡើង។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពបំបាត់សារធាតុប្រភេទរ៉ាឌីកាល់សេរីដែលបញ្ចេញពីកោសិកាបង្កអាការៈរលាក ព្រមទាំងទប់ស្កាត់ការសំយោគសារធាតុឡឺកូទ្រីអេន(Leukotriene)LTB4ដែលជាសារធាតុចូលរួមនៅក្នុងការបង្កជាអាការៈរលាកឬប្រតិកម្មផ្សេងៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp