Meropenem hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោមស្មុគស្មាញ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺខ្ទុះក្នុងថ្លើម ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរមានខ្ទុះ ជំងឺរលាកក្នុងភ្នែក(រួមទាំងរលាកគ្រាប់ភ្នែកទាំងមូល) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកភ្នាសក្នុងនៃស្បែក(Cellulitis)នៅជុំវិញឆ្អឹងចង្កា ជំងឺរលាកចង្កា ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជំងឺឆ្លងទូទៅក្រៅពីជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ0.5~1g បែងចែកជា2~3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ដង1g(អតិបរមា), 1ថ្ងៃ3ដង។
- កុមារ:ប្រើ1ថ្ងៃ30~60mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ120mg/kg ប៉ុន្តែមិនត្រូវហួសកម្រិតអតិបរមា3gក្នុង1ថ្ងៃនោះទេ។
・ជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ(Purulent meningitis):
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ6g បែងចែកជា3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:ប្រើ1ថ្ងៃ120mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ កម្រិតអតិបរមាសម្រាប់កុមារគឺ1ថ្ងៃ6g។
・ជំងឺគ្រាប់ឈាមសណឺត្រូហ្វីល(Neutrophil)ថយចុះលក្ខណៈក្ដៅខ្លួន:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ3g បែងចែកជា3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។
- កុមារ:ប្រើ1ថ្ងៃ120mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ កម្រិតអតិបរមាសម្រាប់កុមារគឺ1ថ្ងៃ3g។
-
ហាមប្រើ
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើឱសថSodium valproate (ប្រសិទ្ធិភាពរបស់Sodium valproate ចុះខ្សោយធ្វើអោយអ្នកជំងឺរើអាការៈឡើងវិញ)។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ឡើងកន្ទួលក្រហម ក្តៅខ្លួន រមាស់ ស្នាមក្រហមលើស្បែក អស់កម្លាំង បាត់បង់ចំណង់អាហារ ក្អួតចង្អោរ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម វិលមុខ ឡើងកន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (មុខងារតម្រងនោមធ្លាក់ចុះ)
- បាត់បង់ចំណង់អាហារ អស់កម្លាំង ស្បែកនិងភ្នែកឡើងពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ឈឺពោះ រាករូសច្រើនដង ក្តៅខ្លួន(រលាកពោះរៀនធំប្រភេទMembranous croup)
- ក្តៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួត បណ្តុំរោគសញ្ញាPIE)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថSodium valproate - ប្រសិទ្ធិភាពរបស់Sodium valproate ចុះខ្សោយធ្វើអោយអ្នកជំងឺរើអាការៈឡើងវិញ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・រយៈពេលនៃការប្រើប្រាស់អាស្រ័យទៅតាមស្ថានភាពជំងឺ។ ករណីប្រើប្រាស់ឱសថនេះរយៈពេលលើសពីមួយសប្តាហ៍ គួរធ្វើការពិនិត្យមុខងារថ្លើម។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទកាល់បាផេណេម(Carbapenem antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
ម្យ៉ាងទៀត មានប្រសិទ្ធិភាពទប់ទល់នឹងសកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពរបស់ឱសថមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។
លក្ខណៈពិសេសនៃឱសថនេះ គឺមិនទទួលរងសកម្មភាពបំបែករបស់អង់ស៊ីមDehydropeptidase I នៅក្នុងតម្រងនោមនោះទេ ដូច្នេះ ផលប៉ះពាល់ដល់តម្រងនោមក៏មានលក្ខណៈតិចជាងឱសថក្នុងប្រភេទដូចគ្នាដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp