Mercaptopurine hydrate = 6-MP
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្រាលអាការៈនិងស្ថានភាពជំងឺនៃជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ(Acute leukemia) និង ជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ(Chronic myelogenous leukemia)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・នៅដំណាក់កាលព្យាបាលរោគសញ្ញាដើម្បីឈានដល់ដំណាក់កាលធូរស្បើយ:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ 2~3 mg/kg តែឯងឬប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកផ្សេងទៀត។
・នៅដំណាក់កាលរោគសញ្ញាធូរស្បើយ: ប្រើក្នុងកម្រិតតិចជាងនៅដំណាក់កាលព្យាបាលរោគសញ្ញា។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថFebuxostat ឬ ឱសថTopiroxostat។
・ការចាក់វ៉ាក់សាំងរស់(Live vaccine)។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហមឬស្នាមក្រហមលើស្បែក ខាន់លឿង ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្រោមស្បែក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)។
-
អន្តរប្រតិកម្ម
・វ៉ាក់សាំងរស់(Live vaccine) - ក្នុងអំឡុងពេលប្រើឱសថនេះ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺមានការធ្លាក់ចុះ ដែលមិនអាចទប់ទល់នឹងវ៉ាក់ស៊ាំងរស់បាននោះទេ។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថFebuxostat, Topiroxostat - អាចធ្វើអោយផលប៉ះពាល់ដល់ខួរឆ្អឹងកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថAllopurinol - អាចធ្វើអោយផលរំខានរបស់Mercaptopurineងាយកើតឡើង។
・ឱសថWarfarin - អាចធ្វើអោយប្រសិទ្ធិភាពនៃWarfarinថយចុះ។ អាចប្រើរួមគ្នាបាន ប៉ុន្តែត្រូវតាមដានប្រសិទ្ធិភាពឱសថអោយបានដិតដល់។
・វ៉ាក់សាំងអសកម្ម - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងថយចុះ។
・ឱសថប្រភេទAminosalicylic acid derivatives (Mesalazine, Salazosulfapyridine) - អាចធ្វើអោយប៉ះពាល់ដល់មុខងារខួរឆ្អឹង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតសារធាតុអាដេនីន និង ហ្កានីនដែលជាធាតុចាំបាច់សម្រាប់បង្កើតDNAរបស់កោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp