Mepolizumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma) (ករណីការប្រើឱសថផ្សេងទៀតនៅតែពិបាកគ្រប់គ្រងការកើតមានអាការៈហឺតតែប៉ុណ្ណោះ)។
- ជំងឺEosinophilic granulomatosis with polyangitis (EGPA) (ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពតែប៉ុណ្ណោះ)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជំងឺហឺត(Bronchial asthma):
មនុស្សពេញវ័យនិងកុមារអាយុចាប់ពី12ឆ្នាំឡើងទៅ ប្រើ1ដង 100mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍។
・ជំងឺEosinophilic granulomatosis with polyangitis (EGPA):
មនុស្សពេញវ័យ ប្រើ1ដង300mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍។
*ជាទូទៅ នៅក្នុងឱសថនេះ1អំពូលរួមមានសារធាតុMepolizumab 144mg ដោយត្រូវលាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់បរិមាណ1.2mL រួចយក1mLទៅប្រើប្រាស់(មានផ្ទុកMepolizumab 100mg)។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp