Mepivacaine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - បង្កអាការៈស្ពឹកនៅតាមផ្នែកនៃរាងកាយ (Epidural anesthesia, Conduction anesthesia, Infiltration anesthesia)។

      - បង្កអាការៈស្ពឹកនៅក្នុងការព្យាបាលមាត់ធ្មេញ (Infiltration anesthesia)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:កម្រិតអតិបរមាប្រើក្នុង1ដងនៃឱសថនេះគឺ500mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ផ្នែកនៃរាងកាយ ប្រភេទជាលិកា រោគសញ្ញា និង ស្ថានភាពសុខភាពរបស់អ្នកជំងឺ។ ម្យ៉ាងទៀត ត្រូវកំណត់កម្រិតប្រើប្រាស់ទៅតាមវិធីអនុវត្តដែលរួមមាន Epidural anesthesia, Conduction anesthesia, Infiltration anesthesia។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។

      ករណីEpidural anesthesia:

      ・អ្នកដែលកំពុងមានអាការៈបាត់បង់ឈាមច្រើនឬអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។

      ・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណនោះ។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។

    • ផលរំខាន

      ផលរំខានរួមមាន ភ្លេចភ្លាំង វិលមុខ ងងុយគេង អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងហួសហេតុ អារម្មណ៍ស្ពឹក ក្អួតចង្អោរ ហើម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ជីពចរដើរយឺត សម្ពាធឈាមធ្លាក់ចុះ ទឹកមុខស្លេកស្លាំង (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))

      - ស្មារតីដឹងខ្លួនធ្លាក់ចុះ ញ័រដៃជើង សាច់ដុំកន្ត្រាក់ (បាត់បង់ស្មារតី ប្រកាច់)

      - ញាណដឹងឬការធ្វើចលនាមានលក្ខណៈខុសប្រក្រតី។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមទីIII (Amiodarone ជាដើម) - អាចធ្វើអោយសកម្មភាពរបស់បេះដូងថយចុះខ្លាំង។

      ・ឱសថAprindine hydrochloride - អាចធ្វើអោយងាយកើតមានផលរំខានប៉ះពាល់ដល់មុខងារបេះដូង ឬ ប្រព័ន្ធប្រសាទកណ្ដាល។ (ករណីប្រើនៅក្នុងការព្យាបាលមាត់ធ្មេញប៉ុណ្ណោះ)

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់គ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម(Na+ Channel) ដើម្បីទប់ស្កាត់ការកើតឡើងនៃប៉ូតង់ស្យែលសកម្ម(Action potential)នៅតាមសរសៃប្រសាទញាណនិងចលនា បង្កជាអាការៈស្ពឹក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp