Mepenzolate bromide + Phenobarbital

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឹពោះវៀនធំងាយប្រតិកម្ម(Irritable colon)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថនេះ1គ្រាប់ រួមមាន សារធាតុMepenzolate bromide 7.5mg និង សារធាតុPhenobarbital 15mg។

      មនុស្សពេញវ័យ:លេប1ដង2គ្រាប់ 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានរោគសញ្ញាស្ទះការបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទBarbiturate។

      ・អ្នកដែលមានជំងឺប៉ូហ្វីរីនប្រភេទAcute intermittent porphyria។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Voriconazole, Tadalafil, Asunaprevir, Daclatasvir, Daclatasvir/Asunaprevir/Beclabuvir, Macitentan, Elbasvir, Grazoprevir, Ticagrelor, Rilpivirine, Rilpivirine/Tenofovir disoproxil/Emtricitabine, Dolutegravir/Rilpivirine, Rilpivirine/Tenofovir alafenamide/Emtricitabine, Darunavir/Cobicistat, Artemether/Lumefantrine, Elvitegravir/Cobicistat/Emtricitabine/Tenofovir disoproxil, Elvitegravir/Cobicistat/Emtricitabine/Tenofovir alafenamide, Bictegravir/Emtricitabine/Tenofovir alafenamide, Sofosbuvir/Velpatasvir។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp