Menatetrenone

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・កាត់បន្ថយអាការៈឈឺចាប់និងបង្កើនម៉ាសឆ្អឹងនៅក្នុងជំងឺពុកឆ្អឹង(Osteoporosis)

      ・ជំងឺឬរោគសញ្ញាផ្សេងៗដែលបណ្ដាលមកពីកង្វះវីតាមីនK រួមមាន ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothronbinemia)ដែលកើតមានចំពោះទារកទើបកើតឬដោយសារការប្រើឱសថប្រឆាំងមេរោគឬដោយសារការពុលថ្នាំសម្លាប់សត្វកណ្ដុរប្រភេទCumarin និង អាការៈហូរឈាមនៅពេលសម្រាលកូន។

      ・ព្យាបាលអាការៈហូរឈាមនិងអាការៈប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothronbinemia)ដែលកើតមានចំពោះទារកទើបកើត

      ・បង្ការអាការៈហូរឈាមដោយសារកង្វះវីតាមីនKដែលកើតមានចំពោះទារកនិងទារកទើបកើត

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬរោគសញ្ញាផ្សេងៗដែលបណ្ដាលមកពីកង្វះវីតាមីនK រួមមានដូចខាងក្រោម៖

      ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលបណ្ដាលមកពីជំងឺស្ទះផ្លូវទឹកប្រមាត់ឬជំងឺថយចុះការបញ្ចេញទឹកប្រមាត់

      ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតមានចំពោះទារកទើបកើត

      ・អាការៈហូរឈាមនៅពេលសម្រាលកូន

      ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការប្រើឱសថប្រឆាំងកំណកឈាមប្រភេទCumarin

      ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការពុលថ្នាំសម្លាប់សត្វកណ្ដុរប្រភេទCumari។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・កាត់បន្ថយអាការៈឈឺចាប់និងបង្កើនម៉ាសឆ្អឹងនៅក្នុងជំងឺពុកឆ្អឹង(Osteoporosis):

      មនុស្សពេញវ័យ:លេប1ថ្ងៃ45mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។

      ・ ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតមានចំពោះទារកទើបកើត និង អាការៈហូរឈាមនៅពេលសម្រាលកូន :

      ស្ត្រីមានផ្ទៃពោះ:លេប1ថ្ងៃ20mg រៀងរាល់ថ្ងៃ ចាប់ពី1សប្ដាហ៍មុនថ្ងៃសម្រាលកូន។

      ・ ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដោយសារការប្រើឱសថប្រឆាំងមេរោគ:

      មនុស្សពេញវ័យ:លេប1ថ្ងៃ20mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច។

      ・ ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដោយសារការពុលថ្នាំសម្លាប់សត្វកណ្ដុរប្រភេទCumarin:

      មនុស្សពេញវ័យ:លេប1ថ្ងៃ40mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច ដោយបង្កើនឬបន្ថយកម្រិតប្រើប្រាស់ផ្អែកទៅលើលទ្ធផលនៃការពិនិត្យមុខងារកំណកឈាម។

      ・ព្យាបាលអាការៈហូរឈាមនិងអាការៈប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតមានចំពោះទារកទើបកើត:

      ទារកទើបកើត:ពិសារ1ថ្ងៃ1ដង2mg (ថ្នាំទឹក0.2%ត្រូវនឹង1mL)។ អាចបង្កើនកម្រិតដល់6mg (ថ្នាំទឹក0.2%ត្រូវនឹង3mL) ទៅតាមរោគសញ្ញា។

      ・បង្ការអាការៈហូរឈាមដោយសារកង្វះវីតាមីនKដែលកើតមានចំពោះទារកនិងទារកទើបកើត:

      ទារកនិងទារកទើបកើត:ត្រូវប្រាកដថាទារកកំពុងទទួលការបំបៅទឹកដោះ។ នៅលើកទី1 ពិសារ1ដង2mg (ថ្នាំទឹក0.2%ត្រូវនឹង1mL)។ នៅ1សប្ដាហ៍ក្រោយកើតឬក្រោយចេញពីមន្ទីរពេទ្យភ្លាមៗ ពិសារ1ដង2mg (ថ្នាំទឹក0.2%ត្រូវនឹង1mL) ជាលើកទី2។ ហើយនៅ1ខែក្រោយកើត ពិសារ1ដង2mg (ថ្នាំទឹក0.2%ត្រូវនឹង1mL) ជាលើកទី3។

      ករណីថ្នាំចាក់:

      ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលបណ្ដាលមកពីជំងឺស្ទះផ្លូវទឹកប្រមាត់ឬជំងឺថយចុះការបញ្ចេញទឹកប្រមាត់ឬដោយសារការប្រើឱសថប្រឆាំងកំណកឈាមប្រភេទCumarin និង អាការៈហូរឈាមនៅពេលសម្រាលកូន:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង10~20mg ចាក់តាមសរសៃវ៉ែន។

      ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតមានចំពោះទារកទើបកើត:

      ក្រោយពេលទារកកើតភ្លាម ប្រើក្នុងកម្រិត1~2mg ចាក់តាមសរសៃវ៉ែន ដោយបន្តចាក់2~3ដងទៀតទៅតាមរោគសញ្ញា។

      ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការពុលថ្នាំសម្លាប់សត្វកណ្ដុរប្រភេទCumari:

      ប្រើ1ដង20mg ចាក់តាមសរសៃវ៉ែន ដោយអាចបង្កើនកម្រិតដល់1ថ្ងៃ40mg ទៅតាមរោគសញ្ញានិងលទ្ធផលនៃការពិនិត្យមុខងារកំណកឈាម។

    • ហាមប្រើ

      ករណីប្រើចំពោះជំងឺពុកឆ្អឹង(Osteoporosis):

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងកំណកឈាមWarfarin potassium។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក មិនស្រួលក្នុងក្រពះ ឈឺពោះ រាករូសឬទល់លាមក ចង់ក្អួត ដំបៅក្នុងមាត់ បាត់បង់ចំណង់អាហារ ការរំលាយអាហារមិនសូវបានល្អ ឈឺក្បាល ហើម ។ល។

    • អន្តរប្រតិកម្ម

      ករណីប្រើចំពោះជំងឺពុកឆ្អឹង(Osteoporosis):

      ・ឱសថប្រឆាំងកំណកឈាមWarfarin potassium - អាចធ្វើអោយប្រសិទ្ធិភាពនៃWarfarinថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាទូទៅ គេប្រើឱសថនេះនៅក្រោយពេលបរិភោគអាហារ ព្រោះការប្រើឱសថនេះនៅពោះទទេ អាចធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ ម្យ៉ាងទៀត ដោយសារឱសថនេះរលាយក្នុងខ្លាញ់ ការបរិភោគអាហារដែលមានជាតិខ្លាញ់តិចពេក ក៏អាចធ្វើអោយការស្រូបសារធាតុឱសថមានការថយចុះផងដែរ។

      ・អ្នកជំងឺពុកឆ្អឹងគួរបរិភោគអាហារដែលមានជាតិកាល់ស្យូមនិងវីតាមីនដេ(Vitamin D)អោយបានគ្រប់គ្រាន់។

      ・ឱសថនេះជាវីតាមីនK2 (Vitamin K2)ដែលមានសកម្មភាពបញ្ឈប់ការហូរឈាមក្នុងរាងកាយ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថនេះចំពោះអ្នកជំងឺស្ទះសរសៃឈាមបេះដូងឬខួរក្បាលជាដើមដែលកំពុងប្រើឱសថពង្រាវឈាមWarfarin ព្រោះឱសថទាំងពីរមានសកម្មភាពផ្ទុយពីគ្នា។

      ការប្រើឱសថនេះក្រោយបរិភោគអាហារ អាចបង្កើនការស្រូបសារធាតុឱសថនេះ។

    • សកម្មភាពឱសថ

      នៅក្នុងឆ្អឹងមានកោសិកា2ប្រភេទ គឺកោសិកាបំបែកឆ្អឹង និង កោសិកាផលិតឆ្អឹង។ ឱសថនេះមានប្រសិទ្ធិភាពជម្រុញសកម្មភាពរបស់កោសិកាផលិតឆ្អឹង និង ទប់ស្កាត់សកម្មភាពរបស់កោសិកាបំបែកឆ្អឹង ដើម្បីធ្វើអោយកំហាប់ឆ្អឹងនិងភាពមាំរបស់ឆ្អឹងកើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp