Memantine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការវិវត្តនៃរោគសញ្ញាជំងឺវង្វេងប្រភេទអាល់ហ្សឺហាយមើ (Alzheimer dementia) ចំពោះអ្នកជំងឺកម្រិតមធ្យមនិងកម្រិតធ្ងន់ធ្ងរ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង5mg ដោយបង្កើនកម្រិតម្ដង5mg រៀងរាល់1សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ1ដង20mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន វិលមុខ ទល់លាមក ស្រកទម្ងន់ ឈឺក្បាល បាត់បង់ចំណង់អាហារ សម្ពាធឈាមកើនឡើង ដួល ហើម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សាច់ដុំកន្ត្រាក់
- បាត់បង់ស្មារតី
- អារម្មណ៍ឬសម្លេងឡើងខ្ពស់ខ្លាំង ធ្វើអំពើហឹង្សា គិតយល់ច្រឡំតែឯង (រោគសញ្ញាទាក់ទងនឹងបញ្ហាស្មារតី)
- ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមពណ៌ក្រហមត្នោត (Rhabdomyolysis)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថភ្ញោចគ្រឿងទទួលដូប៉ាមីន (ឱសថLevodopa ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថHydrochlorothiazide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃHydrochlorothiazideថយចុះ។
・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDonepezilកើនឡើង។
・ឱសថដែលធ្វើអោយទឹកនោមមានជាតិបាស (Acetazolamide ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDonepezilកើនឡើង។
・ឱសថប្រភេទNMDA receptor antagonist (Amantadine hydrochloride, Dextromethorphan ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・អ្នកដែលមានជំងឺវង្វេងវង្វាន់ អាចមានសមត្ថភាពធ្លាក់ចុះទាក់ទងនឹងការបញ្ជារថយន្តជាដើម។ ម្យ៉ាងទៀត នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ជាពិសេស នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះដំបូង ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការកើនឡើងហួសហេតុនៃសកម្មភាពរបស់ប្រភេទមួយនៃគ្រឿងទទួលអាស៊ីតគ្លុយតាមិច(Glutamic acid) គឺគ្រឿងទទួលNMDAលក្ខណៈជាគ្រឿងចម្លងអ៊ីយ៉ុង ធ្វើអោយអាចទប់ស្កាត់ការហូរចូលហួសហេតុនៃអ៊ីយ៉ុងកាល់ស្យូមចូលទៅក្នុងកោសិកា។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp