Meglumine gadoterate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការថតរូបភាពវេជ្ជសាស្ត្រតាមរយៈMRI នៅផ្នែកនៃរាងកាយ ដូចខាងក្រោម៖
- ខួរក្បាល និង Spinal cord
- ដងខ្លួន និង អវៈយវៈ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
នៅក្នុងឱសថនេះ10mL រួមមានសារធាតុMeglumine gadoterate 3.7695g។
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត 0.2mL/kg ដោយចាក់ក្នុងសរសៃវ៉ែន។ សម្រាប់ការថតតម្រងនោម ត្រូវប្រើក្នុងកម្រិត 0.1mL/kg ដោយចាក់ក្នុងសរសៃវ៉ែន ប៉ុន្តែ អាចបង្កើនកម្រិតដល់ 0.2mL/kgប្រសិនបើចាំបាច់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុGadoliniumប្រើនៅក្នុងការថតរូបភាពវេជ្ជសាស្ត្រ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានស្ថានភាពរាងកាយទូទៅមិនល្អ។
・អ្នកដែលមានជំងឺហឺត (Bronchial asthma)។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការចាក់ឱសថនេះចូលក្នុងMedullary cavity អាចបង្កជាផលរំខានធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើឱសថនេះចាក់ចូលក្នុងMedullary cavity។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp