Medroxyprogesterone acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីប្រើឱសថនេះក្នុងកម្រិតទាប

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      - ជំងឺរាំងរដូវ

      - ជំងឺវដ្តរដូវខុសប្រក្រតី

      - ជំងឺបរិមាណឈាមរដូវខុសប្រក្រតី(តិចពេកឬច្រើនពេក)

      - ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន

      - ជំងឺគ្មានកូនដោយសារខ្សោយមុខងារអង្គលឿង

      - អាការៈងាយរលូតកូន(Threatened miscarriage)ឬកូនកើតមុនខែ

      - ជំងឺរលូតកូនឬកូនកើតមិនគ្រប់ខែជាបន្តបន្ទាប់

      ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      - ជំងឺមហារីកសុដន់

      - ជំងឺមហារីកតួស្បូន (មហារីកភ្នាសក្នុងស្បូន)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប

      ・ករណីប្រើចំពោះជំងឺរាំងរដូវ ជំងឺវដ្តរដូវខុសប្រក្រតី ជំងឺបរិមាណឈាមរដូវខុសប្រក្រតី(តិចពេកឬច្រើនពេក) ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន ជំងឺគ្មានកូនដោយសារខ្សោយមុខងារអង្គលឿង អាការៈងាយរលូតកូន(Threatened miscarriage)ឬកូនកើតមុនខែ ជំងឺរលូតកូនឬកូនកើតមិនគ្រប់ខែជាបន្តបន្ទាប់:

      ជាទូទៅ មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ2.5~15mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។

      ・ករណីប្រើចំពោះជំងឺមហារីកសុដន់:

      ជាទូទៅ មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ600~1200mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីប្រើចំពោះជំងឺមហារីកតួស្បូន (មហារីកភ្នាសក្នុងស្បូន):

      ជាទូទៅ មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ400~600mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ករណីប្រើឱសថនេះក្នុងកម្រិតទាប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងការកើតមានកំណកឈាមក្នុងរាងកាយ(ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលឬបេះដូង ជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម។ល។)

      ・អ្នកដែលមានជំងឺថ្លើមឬបញ្ហាថ្លើមធ្ងន់ធ្ងរ

      ・អ្នកដែលមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីឬឈាមក្នុងទឹកនោមដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ

      ・ស្ត្រីមានផ្ទៃពោះដែលទារកស្លាប់ក្នុងផ្ទៃ។

      ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់:

      ・អ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតមានកំណកឈាមក្នុងរាងកាយ៖

      (1) អ្នកជំងឺដែលទើបទទួលការវះកាត់ក្នុងអំឡុងពេល1សប្តាហ៍

      (2) អ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងការកើតមានកំណកឈាមក្នុងរាងកាយ(ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលឬបេះដូង ជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម។ល។)

      (3) អ្នកដែលមានជំងឺរឹងសរសៃអាកទែ(Arteriosclerosis)

      (3) អ្នកដែលមានជំងឺបេះដូងប្រភេទផ្សេងៗ

      (4) អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទអរម៉ូន (អរម៉ូនស្ត្រីProgesteronនិងEstrogen អរម៉ូនស្តេរ៉ូអ៊ីត)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ

      ・អ្នកដែលមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីឬឈាមក្នុងទឹកនោមឬបញ្ហានៅសរីរាង្គដោះ ដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ

      ・អ្នកដែលមានកម្រិតកាល់ស្យូមក្នុងឈាមខ្ពស់។

    • ផលរំខាន

      ករណីប្រើឱសថនេះក្នុងកម្រិតទាប:

      ផលរំខានរួមមាន ឈឺពោះ ចង់ក្អួត ហើមពោះ រងាញាក់ ឡើងកន្ទួលក្រហម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដង្ហក់ ហើមពេញខ្លួន ពិបាកដកដង្ហើម (មុខងារបេះដូងចុះខ្សោយ)

      - ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូង ស្ពឹកមួយចំហៀងខ្លួន (ជំងឺកំណកឈាម(Thrombosis))

      - ពិបាកដកដង្ហើម ស្បែកក្រហមនិងរមាស់ ហើមភ្នែកនិងជុំវិញមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ភ្នែកមើលមិនសូវច្បាស់ ភ្នែកលៀន ភ្នែកមើលឃើញបែងភាគ (ជំងឺPapilledema)។

      ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់:

      ផលរំខានរួមមាន កើនទម្ងន់ មុខមូល ហូរឈាមក្នុងស្បូន ហើម កើតមានកំណកឈាមក្នុងរាងកាយ រដូវខុសប្រក្រតី ប៉ះពាល់ភ្នែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដង្ហក់ ហើមពេញខ្លួន ពិបាកដកដង្ហើម (មុខងារបេះដូងចុះខ្សោយ)

      - ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូង ស្ពឹកមួយចំហៀងខ្លួន (ជំងឺកំណកឈាម(Thrombosis))

      - ពិបាកដកដង្ហើម ស្បែកក្រហមនិងរមាស់ ហើមភ្នែកនិងជុំវិញមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ភ្នែកមើលមិនសូវច្បាស់ ភ្នែកលៀន ភ្នែកមើលឃើញបែងភាគ (ជំងឺPapilledema)

    • អន្តរប្រតិកម្ម

      ករណីប្រើឱសថនេះក្នុងកម្រិតទាប:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទអរម៉ូន (អរម៉ូនស្ត្រីProgesteronនិងEstrogen អរម៉ូនស្តេរ៉ូអ៊ីត) - អាចធ្វើអោយកើតមានកំណកឈាមក្នុងរាងកាយ។

      ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់:

      ហាមប្រើឱសថនេះរួមគ្នាជាមួយនឹងឱសថខាងក្រោម:

      ・ឱសថប្រភេទអរម៉ូន (អរម៉ូនស្ត្រីProgesteronនិងEstrogen អរម៉ូនស្តេរ៉ូអ៊ីត) - អាចធ្វើអោយកើតមានកំណកឈាមក្នុងរាងកាយ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីប្រើឱសថនេះក្នុងកម្រិតទាប:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ត្រូវចៀសវាងការប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់និងរយៈពេលយូរ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះមិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានដែលធ្វើអោយកើតមានកំណកឈាមនៅក្នុងរាងកាយ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់ដូចទៅនឹងអរម៉ូនស្ត្រីProgesterone ប៉ុន្តែ មានសកម្មភាពខ្លាំងជាងអរម៉ូនProgesteroneពី20ទៅ50ដង។

      អរម៉ូនស្ត្រីProgesteroneមានតួនាទីសំខាន់នៅក្នុងការគ្រប់គ្រងវដ្តរដូវ ការមានផ្ទៃពោះរបស់ស្ត្រី ។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp