Mecasermin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម:

      ・រោគសញ្ញាកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ កម្រិតអាំងស៊ុយលីនក្នុងឈាមកើនឡើងខ្ពស់ ស្បែកឡើងក្រាស់និងប្រែពណ៌(Acanthosis nigricans) ដុះរោមច្រើន ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖ ជំងឺគ្រឿងទទួលអាំងស៊ុយលីនខុសប្រក្រតី(Insulin receptor abnormality)ប្រភេទAឬប្រភេទB ជំងឺទឹកនោមផ្អែមដែលមានការថយចុះនៃជាលិកាខ្លាញ់(Lipoatrophic diabetes) ជំងឺDonohue syndrome ជំងឺRabson-Mendenhall syndrome។

      ・បញ្ហាលូតលាស់នៃរាងកាយ នៅក្នុងជំងឺដូចខាងក្រោម៖ ជំងឺខ្វះអរម៉ូនលូតលាស់(Isolated growth hormone deficiency)ប្រភេទ1Aដែលការព្យាបាលដោយអរម៉ូនលូតលាស់មិនសូវមានប្រសិទ្ធិភាព ជំងឺក្រិសក្រិនប្រភេទឡារ៉ុន(Laron dwarfism)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីរោគសញ្ញាកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ កម្រិតអាំងស៊ុយលីនក្នុងឈាមកើនឡើងខ្ពស់ ស្បែកឡើងក្រាស់និងប្រែពណ៌(Acanthosis nigricans) ដុះរោមច្រើន ដែលកើតមាននៅក្នុង ជំងឺគ្រឿងទទួលអាំងស៊ុយលីនខុសប្រក្រតី(Insulin receptor abnormality)ប្រភេទAឬប្រភេទB ជំងឺទឹកនោមផ្អែមដែលមានការថយចុះនៃជាលិកាខ្លាញ់(Lipoatrophic diabetes) ជំងឺDonohue syndrome ជំងឺRabson-Mendenhall syndrome:

      ប្រើ1ដង0.1~0.4mg/kg, 1ថ្ងៃ1~2ដង(មុនអាហារពេលព្រឹក ឬ មុនអាហារពេលព្រឹកនិងពេលល្ងាច) ដោយចាក់ក្រោមស្បែក។

      ・បញ្ហាលូតលាស់នៃរាងកាយ នៅក្នុង ជំងឺខ្វះអរម៉ូនលូតលាស់(Isolated growth hormone deficiency)ប្រភេទ1Aដែលការព្យាបាលដោយអរម៉ូនលូតលាស់មិនសូវមានប្រសិទ្ធិភាព ជំងឺក្រិសក្រិនប្រភេទឡារ៉ុន(Laron dwarfism):

      ប្រើ1ដង0.05~0.2mg/kg, 1ថ្ងៃ1~2ដង(មុនអាហារពេលព្រឹក ឬ មុនអាហារពេលព្រឹកនិងពេលល្ងាច) ដោយចាក់ក្រោមស្បែក។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានជំងឺមហារីក។

    • ផលរំខាន

      កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង អាការៈឆាប់ប្រតិកម្ម សរីរាង្គនៃរាងកាយរីកធំ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះមានសកម្មភាពជម្រុញការផលិតកោសិកា គេមិនប្រើឱសថនេះចំពោះអ្នកជំងឺមហារីកនោះទេ។

    • សកម្មភាពឱសថ

      ជម្រុញការស្រូបជាតិស្ករចូលក្នុងកោសិកា។ កាត់បន្ថយការកើនឡើងកម្រិតជាតិស្ករក្នុងឈាម និង កម្រិតអាំងស៊ុយលីនក្នុងឈាម ដោយសារភាពខុសប្រក្រតីនៃមុខងាររបស់គ្រឿងទទួលអាំងស៊ុយលីន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp