Mazindol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើជាជំនួយនៅក្នុងការសម្រកទម្ងន់បន្ថែមលើវិធីអនុវត្តរបបអាហារនិងលំហាត់ប្រាណ ចំពោះអ្នកដែលលើសទម្ងន់កម្រិតធ្ងន់ធ្ងរ (កម្រិតលើសទម្ងន់+70% ឬ កម្រិតBMIចាប់ពី35ឡើងទៅ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 0.5mg នៅមុនពេលបរិភោគអាហារថ្ងៃត្រង់។ កម្រិតអតិបរមានៃការប្រើប្រាស់ឱសថនេះគឺ1ថ្ងៃ1.5mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ លេបមុនពេលបរិភោគអាហារ ប៉ុន្តែ គួរប្រើឱសថនេះក្នុងកម្រិតអប្បបរមាដែលបង្ហាញប្រសិទ្ធិភាពតាមដែលអាចធ្វើទៅបាន។ គួរប្រើឱសថនេះរយៈពេលខ្លីតាមដែលអាចធ្វើទៅបាន ដោយកំណត់ត្រឹម3ខែចុះក្រោម។ ប៉ុន្តែ ប្រសិនបើឱសថនេះមិនបង្ហាញប្រសិទ្ធិភាពក្នុងអំឡុងពេល1ខែបន្ទាប់ពីចាប់ផ្ដើមប្រើនោះទេ ត្រូវបញ្ឈប់ការប្រើឱសថនេះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានបញ្ហាសរីរាង្គបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាក្រពេញលំពែងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមឬថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាសរសៃឈាមក្នុងខួរក្បាល។

      ・អ្នកដែលមានបញ្ហាផ្នែកស្មារតីដូចជា ភ័យ(Anxiety) បាក់ទឹកចិត្ត(Depression) រំភើបខុសប្រក្រតី ឬ មានជំងឺវិកលចរឹត(Schizophrenia) ជាដើម។

      ・អ្នកដែលធ្លាប់មានញៀនឱសថឬស្រា។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមMAO ឬ ស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីឈប់ប្រើឱសថប្រភេទនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・កុមារ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវចងចាំថាឱសថនេះមានសកម្មភាពស្រដៀងនឹងឱសថប្រភេទAmphetamine ដូច្នេះ វាអាចបង្កជាអាការៈញៀន។ ម្យ៉ាងទៀត មានសេចក្ដីរាយការណ៍ថាឱសថប្រភេទទប់ស្កាត់ចំណង់អាហារជាច្រើនអាចនឹងបង្កជាការស៊ាំនឹងឱសថក្នុងអំឡុងពេលតែប៉ុន្មានសប្ដាហ៍នៃការប្រើប្រាស់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp