Maxacalcitol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺកើនឡើងនៃមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ចំពោះអ្នកជំងឺដែលទទួលការលាងឈាមជាប្រចាំ។

      ករណីថ្នាំលាប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺPsoriasis vulgaris

      - ជំងឺIchthyosis

      - ជំងឺស្បែកបាតដៃនិងជើងឡើងក្រាស់ (Palmoplantar keratoderma)

      - ជំងឺពងខ្ទុះនៅបាតដៃនិងជើង(Palmoplantar pustulosis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង2.5~10μg 1សប្ដាហ៍3ដង នៅបន្តិចមុនពេលចប់ការលាងឈាម ដោយចាក់បញ្ចូលតាមផ្នែកសរសៃវ៉ែននៃចរន្តលាងឈាម(ចាក់តាមសរសៃវ៉ែន)។

      ករណីដែលកម្រិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត (PTH) ក្នុងឈាមមិនល្អប្រសើរឡើង អាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ ដោយប្រុងប្រយ័ត្នចំពោះការកើតឡើងនៃរោគសញ្ញាកម្រិតកាល់ស្យូមកើនឡើងខ្ពស់ក្នុងឈាម។ កម្រិតប្រើប្រាស់អតិបរមាគឺ1ដង20μg។

      ករណីថ្នាំលាប (25μg/g)

      ជាទូទៅ ប្រើ1ថ្ងៃ2ដង ដោយឈ្លីនៅលើកន្លែងដែលកើតមានអាការៈ។ អាចបន្ថយចំនួនដងនៃការប្រើទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលាប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp