Maprotiline hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 30~75mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ឬក៏អាចលេប1ថ្ងៃ1ដង30~75mg នៅក្រោយអាហារពេលល្ងាចឬមុនពេលចូលគេងក៏បាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកជំងឺស្ទះសរសៃឈាមបេះដូងដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការធូរស្បើយ។​

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺរួមមានរោគសញ្ញាកន្ត្រាក់សាច់ដុំដូចជាជំងឺប្រកាច់(Epilepsy)ជាដើម។

      ・អ្នកដែលមានអាការៈស្ទះផ្លូវទឹកនោម (ជំងឺទាក់ទងនឹងក្រពេញប្រូស្តាត ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (ឱសថSelegiline hydrochloride ឱសថRasagiline mesilate)។

    • ផលរំខាន

      ផលរំខានដោយសារសកម្មភាពប្រឆាំងកូលីនខ្លាំងមានលក្ខណៈតិចតួច ប៉ុន្តែ អាចផ្ដល់ផលរំខានជាអាការៈងងុយគេង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថប្រភេទតេត្រាសាយឃ្លីក (Tetracyclic antidepressants)មានសកម្មភាពប្រឆាំងសារធាតុហ៊ីស្តាមីន(Histamine)ខ្លាំង។

      ・ឱសថនេះអាចត្រូវបានប្រើនៅក្នុងការបំបាត់អាការៈបាក់ទឹកចិត្ត ដើម្បីកាត់បន្ថយអាការៈឈឺក្បាលជាដើម។

    • សកម្មភាពឱសថ

      ទប់ស្កាត់គ្រឿងទទួលα2ដែលស្ថិតនៅលើកោសិកាសរសៃប្រសាទមុនស៊ីណាប់។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពជម្រុញការបញ្ចេញសារធាតុន័រអាដ្រេណាលីន(Noradrenaline)នៅក្នុងខួរក្បាល ដើម្បីបង្កើនការភ្ញោចគ្រឿងទទួលនៃសារធាតុនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp