Manidipine hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10~20mg ក្រោយអាហារពេលព្រឹក ដោយចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ5mg និង បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗទៅតាមការចាំបាច់។ 
- 
                    ហាមប្រើ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក មុខក្រហម អារម្មណ៍ក្ដៅ បេះដូងលោតញាប់ ជីពចរដើរលឿន វិលមុខ ងងឹតមុខ ឈឺក្បាល ធ្ងន់ក្បាល ក្អួតចង្អោរ បាត់បង់ចំណង់អាហារ មិនស្រួលក្នុងក្រពះ ក្រហាយទ្រូង ឈឺពោះ ហើមពោះ ទល់លាមក ស្ងួតក អស់កម្លាំង ហើម នោមញឹក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ អញ្ចាញធ្មេញឡើងក្រាស់ ឡើងដោះ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ងងឹតមុខ រួយខ្លួន ស្មារតីដឹងខ្លួនធ្លាក់ចុះ (បាត់បង់ស្មារតីដោយសារសម្ពាធឈាមធ្លាក់ចុះទាប) - ស្ពឹកដៃជើងនិងមុខមួយចំហៀង ពិបាកនិយាយ ស្ដាប់មិនសូវលឺ ឈឺក្បាល បាត់បង់ស្មារតី (ស្ទះសរសៃឈាមក្នុងបេះដូង) - ស្បែកឡើងក្រហម របកស្បែក ក្ដៅខ្លួន អស់កម្លាំង (ជំងឺរលាកស្បែកលក្ខណៈរបក) - ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក ឈឺសាច់ដុំ (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis)) - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង) - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ មានស្នាមជាំស្វាយលើស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត) - មិនស្រួលក្នុងទ្រូង បេះដូងលោតញាប់ ឈឺទ្រូង (ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់នៅថតក្រោមនៃបេះដូង(Ventricular extrasystole))។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។ ・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDigoxinកើនឡើង បង្កជាផលរំខានផ្សេងៗ។ ・ឱសថCimetidine - អាចធ្វើអោយសកម្មភាពនៃManidipineកើនឡើង។ ・ឱសថRifampicin - អាចធ្វើអោយសកម្មភាពនៃManidipineថយចុះ។ ・ផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃManidipineកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចធ្វើអោយពន្យាររយៈពេលពរពោះឬរយៈពេលសម្រាលកូន។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយសកម្មភាពនៃឱសថនេះកើនឡើងបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងចម្លងកាល់ស្យូម(Calcium channel)ដើម្បីទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមទៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាម ធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ជាលទ្ធផល សម្ពាធឈាមក៏ចាប់ផ្ដើមថយចុះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
